Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងចំនួន ៦នាក់ និងដកហូតបានគ្រឿងញៀន ជិត ២០០ គីឡូក្រាម!!!

spot_img

ខេត្តកោះកុង : កម្លាំងសមត្ថកិច្ចនគរបាល ស្រុកស្រែអំបិលសហការជាមួយ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល សហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកោះកុង កាលលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីព្រឹក បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ៦ នាក់ ក្នុងនោះមានថៃ ២នាក់ និង ខ្មែរ ៤នាក់ ជាប់ ពាក់ព័ន្ធករណី ជួញដូរ និងរក្សាទុកនូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចលើផ្ទះមួយកន្លែង ស្ថិតក្នុងភូមិចម្ការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចនគរបសលជំនាញ បានអោយដឹងថា ជនសង្ស័យចំនួន៦នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើ មាន៖
១-ឈ្មោះ SAE-THAO ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិថៃ រស់នៅខេត្តណាន ប្រទេសថៃ (មេក្លោង)។២-ឈ្មោះ SUNGSING -PRAMOCH ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិថៃ រស់នៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ (មេក្លោង)។៣-ឈ្មោះ លែន ណាក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តតាកែវ,
។៤-ឈ្មោះ នៅ ចន្ធូ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្ខេត្តព្រៃវ, ។៥-ឈ្មោះ ពេជ្រ តុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅខេត្តស្វាយរៀង និង៦-ឈ្មោះ រស់ ថាញ់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅខេត្តតាកែវ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ចំពោះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ -ទូកឈើចំនួន០១គ្រឿង(ធំ) -ម្សៅក្រាមពណ៌ស ជាសារធាតុញៀនចំនួន១០កេកេស មានទម្ងន់ ប្រមាណជាង២០០គីឡូក្រាមនិនិងជញ្ជីងថ្លឹងដៃ១ ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវ ត្រូវបានបញ្ជូនទៅឃាត់ជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលា ចាត់ការតាមនិតិវិធី៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×