Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទប្រុស-ស្រី៦នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជិត៣ គីឡូក្រាម!!!

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រីចំនួន ៦នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ជិត៣គីឡូក្រាម ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានបុប្ផាលាក់ខ្លួន តាមផ្លូវបេតុង បណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមដីកាតុលាការបានឱ្យដឹងថា ជនត្រូវចោទទាំង៦ នាក់ខាងលើ មានឈ្មោះ ទី១ ឈ្មោះឈ្មោះ ចន សុខច័ន្ទ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ។ ទី២. ឈ្មោះ ម៉េង សុភក្ត្រា ភេទប្រុស អាយុ ៤២ ឆ្នាំ ហៅ បារាំង ។ ទី៣. ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ទី៤. ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ទី៥. ឈ្មោះ ចាន់ ភិរម្យ ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៦. ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ ឆ្នាំ ។

ពួកគេត្រូវបាន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ « រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានចាប់ខ្លួនកាល ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ កាលពីវេលារសៀល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន, សសមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងរួមមាន : គ្រឿងញៀនជិត៣គីឡូក្រាម ទម្ងន់សុទ្ធ ២៨៤៧. ០១ ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×