Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េបើកវ៉ាជែងជ្រុលទៅបុ.កម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់បន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កតាមដងផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកូរ៉េ បើកវ៉ាជែងឆ្លងគន្លងផ្លូវ ទៅបុ.កចំពីចំហៀងខាងឆ្វេងរ៉ឺម៉កពេញទំហឹង វិលមួយជុំបណ្តាលឲ្យជនរងគ្រោះ ធ្លា.ក់បោ.កក្បាលនៅនឹងថ្នល់ស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃអាទិត្យទី ២៤ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ កេត ផុន ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិពុនកណ្តាល ស្រុកព្រៃឈ ខេត្តកំពង់ចាម ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងអត់ផ្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េក្បាលពណ៌សមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 3D-4896 បើកបរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ក្នុងល្បឿនលឿនវ៉ាជែង ស្រាប់តែរេចង្កូតជ្រុលទៅបុ.កចំពីចំហៀងខាងឆ្វេងរ៉ឺម៉កពេញទំហឹង វិលមួយជុំខ្ទាតបុរសជាជនរងគ្រោះធ្លា.ក់ពីលើរ៉ឺម៉កបោ.កក្បាលនឹងថ្នល់ស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកឯម្ចាស់រថយន្តបង្ក បានបើកទ្វារចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img