Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកស្នើឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីល ដោយងាកមកពិភាក្សាការទូតអាវុធវុយក្លែរអ៊ែរវិញ

មន្ត្រីការទូតជាន់ខ្ពស់អាមេរិកកាលពីថ្ងៃអាទិត្យបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការធ្វើតេស្តសាកល្បងមីស៊ីលរបស់ខ្លួន ដោយងាកមកពិភាក្សាជាលក្ខណៈការទូតជុំវិញបញ្ហាអាវុធនុយក្លែរអ៊ែរវិញ។ ការលើកឡើងរបស់សហរដ្ឋអាមេរិកធ្វើឡើង មួយថ្ងៃ ក្រោយពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទីកចេញពីនាវាមុជទឹកប្រកបដោយជោគជ័យក្នុងរយៈពេល២ឆ្នាំក្រោយមកនេះ។

លោក ស៊ុង គីម អន្តរការីសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងជើង បានថ្លែងសន្ទរកថាក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងដើម្បីពិភាក្សាជុំវិញរឿងបាញ់សាកល្បងនូវមីស៊ីលរបស់កូរ៉េខាងជើង ខណៈកិច្ចចរចារអាវុធនុយក្លែរអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនៅតែជាប់គាំងដដែល។

លោក គីមបានថ្លែងបញ្ជាក់ថា៖ យើងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កជាហេតុការណ៍នានានិងលុបចោលសកម្មភាពទាំងអស់ទាក់ទងនឹងអាវុធនុយក្លែរអ៊ែរ ដោយជំនួសមកវិញនូវការចូលរួមពិភាក្សាការទូតអាវុធនុយក្លែរអ៊ែរវិញ។

លោកបានបន្តថា៖ យើងនៅតែត្រៀមខ្លួនជំនួបជាមួយសាធារណៈរដ្ឋប្រជាមានិតកូរ៉េដោយគ្មាលក្ខខណ្ឌ ហើយយើងក៏បានបញ្ជាក់យ៉ាងច្បាស់ហើយថា សហរដ្ឋអាមេរិកគ្មានបំណងធ្វើអរិភាពណាមួយទៅកាន់កូរ៉េខាងជើងនោះទេ។

កាលពីថ្ងៃអង្គារកន្លងទៅ កូរ៉េខាងជើងបានបាញ់មីស៊ីលដែលទើបអភិវឌ្ឍន៍ថ្មីដោយបាញ់ចេញនាវាមុជទឹកនៅក្នុងជុំទី៥នៃការតេស្តសាកល្បងសព្វាវុធនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាការពិត មីស៊ីលដែលបានបាញ់ចេញពីនាវាមុជទឹក គឺពិតជាពិបាកនៅក្នុងការការពារបច្ចេកវិទ្យារបស់វា ហើយវានឹងអាចធ្វើឱ្យកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារកាន់តែខ្លាំងជាមុនផងដែរ។

ជាក់ស្តែង ការបាញ់សាកល្បងរបស់កូរ៉េខាងជើងគឺបានរំលោភកិច្ចព្រមព្រៀងមួយចំនួនរបស់ក្រុមបឹ្រក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលបានហាមឃាត់សកម្មភាពនានារបស់កូរ៉េខាងជើងក្នុងការបាញ់តេស្តសាកល្បងមីស៊ីលប៉ាឡេស្ទីក។

លោកគីមបាននិយាយថា ការបាញ់សាកល្បងនេះបានបង្ហាញអំពីការគំរាមកំហែងដល់សហគមន៍អន្តរជាតិ និងកំពុងបង្កជាការព្រួយបារម្ភក៏ដូចជាប្រឆាំងផលិតភាព ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរក្សានូវសន្តិភាពដល់ឧបទ្វីបកូរ៉េ។ រដ្ឋបាលលោកបៃដិនក៏បានបញ្ជាក់ម្តងហើយម្តងទៀតដោយថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ ដើម្បីជំនួបពិភាក្សាជាមួយកូរ៉េខាងជើងគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែកូរ៉េខាងជើងបានឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញថា លក្ខខណ្ឌនៃជំនួបជាមួយអាមេរិក គឺអាមេរិកត្រូវបានទម្លាក់ចោលនូវអ្វីដែលខ្លួនហៅថាគោលការណ៍អរិភាព(មិនចុះសម្រុងគ្មា) និងឥរិយាបថនៃទណ្ឌកម្ម ក៏ដូចជាការធ្វើសមយុទ្ធជាទៀងទាត់រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល។

ជាក់ស្តែង មុនពេលដែលបាញ់សាកល្បងចេញពីនាវាមុជទឹក កូរ៉េខាងជើងក៏ធ្លាប់បានសាកល្បងបាញ់មីស៊ីលដែលមានប្រព័ន្ធសពា្វវុធថ្មីចំនួន៥ ទៅ៦ដងទៅហើយក្នុងរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ រួមជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីល​លឿន​ជាង​សំឡេង​ដែល​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ។

សូមរំលឹកថា សព្វាវុឌទាំងអស់នេះបានបង្ហាញអំពីឥទ្ធិពលទៅលើសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តកូរ៉េខាងត្បូង ជប៉ុន ដែលជាប្រទេសមានការចាប់អារម្មណ៍ខ្លាំង។ អ្នកជំនាញបាននិយាយថា កូរ៉េខាងជើងនឹងប្រហែលជាបាញ់សាកល្បងមីស៊ីលថ្មីមួយទៀតនៅសប្តាហ៍ក្រោយដែលអាចទៅដល់ទឹកដីអាមេរិក ដើម្បីបង្កើនយុទ្ធនាការដាក់សម្ពាធលើសហរដ្ឋអាមេរិក៕ ប្រភព៖ Chicago Tribone News

×