Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពទឹកស្ទឹងព្រែកត្នោត កំពុងកើនឡើង ពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ត្រៀមលក្ខណៈប្រុងប្រយ័ត្ន

spot_img

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ពានថ្ម បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់ តាមសណ្តរស្ទឹងព្រែត្នោត ដែលពេលនេះ កំរិតទឹកមានការកើនឡើងយ៉ាងខ្លាំង ហើយសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់។

រដ្ឋបាលសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹងថា “នារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១
ដោយស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។
ក្នុងខណៈនេះអាជ្ញាធរ បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែត្នោតនេះ ដែលពេលនេះកំរិតទឹកមានការកើនឡើងយ៉ាងខ្លាំង “៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×