Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិនប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថាមពលផូស៊ីលឱ្យនៅទាបត្រឹម២០ភាគរយ ក្នុងឆ្នាំ២០៦០ខាងមុខ

ប្រទេសចិនកាលពីថ្មីៗនេះកំពុងកំណត់មហិច្ឆតានៃគោលដៅថាមពលសម្អាតក្នុងការកាត់បន្ថយការប្រើប្រាស់នូវថាមពលប្រេងឥន្ទនៈផូស៊ីលឱ្យនៅក្រោម២០ភាគរយត្រឹមឆ្នាំ២០៦០។ នេះបើតាមគម្រោងជាផ្លូវការរបស់រដ្ឋាភិបាលចិនដែលបានចេញផ្សាយដោយសារព័ត៌មានរដ្ឋចិនកាលពីថ្ងៃអាទិត្យ។

ឯកសារដែលបានចុះផ្សាយនេះបានបញ្ជាក់អំពីការសន្យារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មដែលជាសារធាតុគីមីបំពុលធំៗជាងគេនៅលើពិភពលោក ជាមួយនឹងការកំណត់កាត់បន្ថយការបំភាយឧស្ម័នកាបូននៅត្រឹមឆ្នាំ២០៣០ ក៏ដូចជាដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូននៅត្រឹម៣០ឆ្នាំក្រោយ។

តែយ៉ាងណា ប្រទេសចិនធ្លាប់បានត្រូវបានគេ​រិះគន់​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ការ​បើក​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​រាប់​សិប​កន្លែងនៅក្នុងប្រទេសនិងនៅតាមបណ្តាប្រទេសមួយចំនួន។

កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួរបានឱ្យដឹងថា ការកាត់បន្ថយរបស់ចិន គឺជាមាគ៌ាឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរបានថ្លែងថា នៅពេលនោះ ការបំភាយកាបូនឌីអុកស៊ីតក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបនឹងអាចធ្លាក់ចុះជាង ៦៥ ភាគរយ បើធៀបជាមួយនឹងកម្រិតបំភាយកាលពីឆ្នាំ២០០៥ ខណៈពេលដែលសមត្ថភាពដំឡើងសរុបនៃថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យត្រូវបានកំណត់គោលដៅឱ្យឈានដល់ជាង 1.2 ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ។

មែនទែនទៅ ប្រទេសចិនក៏ប្រឈមមុនជាមួយការកាត់បន្ថយថាមពលធ្យូងថ្ម ជាមួយប្រេងឥន្ទនៈផូស៊ីលស្ទើតែ៦០ភាគរយនៃចំណូលសេដ្ឋកិច្ចផ្នែកថាមពលរបស់ខ្លួនផងដែរ។

អ្នកវាយតម្លៃផ្នែកសេដ្ឋកិច្ចកំពុងសម្តែងការព្រួយបារម្ភចំពោះការសម្រេចកាត់បន្ថយបរិមាណប្រើប្រាស់ធ្យូងថ្មលឿនពេកដែលវាអាចបង្អាក់ដំណើរការលូតលាស់ផ្នែកសេដ្ឋកិច្ច។

ខណៈប្រទេសចិនបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថ្មីនេះថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីងមានបំណងរឹតបន្តឹងការគ្រប់គ្រងលើកំណើនរោងចក្រប្រើប្រាស់ធ្យូងថ្ម។ ក្នុងនោះ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់អំពី ការកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយនិយាយថា ការប្រើប្រាស់ធ្យូងថ្មនឹងចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗចាប់ពីឆ្នាំ 2026៕ ប្រភព៖ CNA

×