ស្ត្រីជាម្តាយនៃកូន៣នាក់ម្នាក់ នៅក្នុងទីក្រុងហុងកុង ដែលមានប្រវត្តិប្រើអំពើហិង្សា ត្រូវបានចាប់ខ្លួនចំពោះការវាយធ្វើបាបកូន បន្ទាប់រូបភាពបង្ហាញឲ្យឃើញម្នាក់ក្នុងចំណោមកូនប្រុសរបស់នាង ត្រូវបានចង និងម្នាក់ទៀតត្រូវបានទះកំភ្លៀងគ្មានត្រាប្រណីដៃ បានរីករាលដាល ។
នៅក្នុងរូបភាព៣សន្លឹក ដែលកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ ក្មេងប្រុសរងគ្រោះនោះ ត្រូវបានគេប៉ាន់ប្រមាណមានអាយុ ៨ ឆ្នាំ ជាកូនរបស់ស្ត្រីនោះ ត្រូវបានឃើញដេកនៅក្នុងបន្ទប់ទឹក ជាមួយដៃជើងត្រូវបានចង ខណៈរូបភាពមួយទៀត បានបង្ហាញឲ្យក្មេងប្រុសម្នាក់ទៀត ដេកនៅលើកម្រាលបន្ទប់ទឹកដោយគ្មានពាក់អាវ ។
វីដេអូរយៈពេល ១៣ វិនាទី បានបង្ហាញឲ្យឃើញស្ត្រីនោះទះកំភ្លៀងក្មេងប្រុសម្នាក់ ដែលគេជឿថាមានអាយុ ១០ ឆ្នាំ ខណៈវាបានព្យាយាមតស៊ូសុំអង្វរម្តាយបញ្ឈប់ការវ៉ៃដុំទៀតទៅ ។
ប៉ូលីសនិយាយថា កូនស្រីរបស់ស្ត្រីនោះ ដែលមានអាយុ ៥ ឆ្នាំ ត្រូវបានឃើញចូលរួមវាយធ្វើបាបបងប្រុសរបស់ខ្លួនអាយុ ១០ ឆ្នាំ ដោយប្រើរបស់អ្វីមួយ ៕ ចន្ទី