Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃចង្កូត ចូលរថយន្តកុងតឺន័រ កិ.នអូសទៅមុខជាច្រើនម៉ែត្រ

spot_img

ភ្នំពេញ ÷ រន្ធត់ណាស់ យុវជនម្នាក់ត្រូវរថយន្តកុងតឺន័រ កិ.នអូសទៅមុខជាច្រើនម៉ែត្រ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនទាក់ដៃចង្កូតចូលក្រោមរថយន្តកុងតឺន័រ កិ.នអូសទៅមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១នឹង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជាប់និងសាលារៀនអូដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមាន ឈ្មោះសឿង វណ្ណៈ ភេទប្រុស អាយុជាង២៨ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិព្រែកជីក ឃុំដំណាក់រុន ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅម្ដុំផ្សារពោធិ៍ចិនតុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា​ នៅមុនពេលហេតុគេបានឃើញ យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៤ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 1N-9743 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើក៏បានទាក់ដៃចង្កូតគ្នា ជ្រុលទៅបុ.ករថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខពេញទំហឹង បណ្ដាលឱ្យដួលចូលក្រោមរថយន្តកុងតឺន័រ អូសទៅមុខជាច្រើនម៉ែត្រស្លា.ប់ យ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរម្នាក់ទៀត គ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហើយភ្លាមៗនោះដែរ រថយន្តកុងតឺន័រ ក៏បានបន្តល្បឿនទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីទំនាក់ទំនងក្រុមគ្រួសារឲ្យមកទទួលយក។ រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img