Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមត្រេកអរ កុល ដាវីពពោះបានកូនម្តងទៀត ក្រោយខកបំណងលើកទី១

spot_img

ភ្នំពេញ ៖ តារាសម្តែង ជើងចាស់ និង តារាចម្រៀងជើងយូរ កុលដាវី សុខ រក្សា ជាប្តីប្រពន្ឋគ្នា ច្រើនឆ្នាំមកហើយនោះ បានដេកខូចចិត្តមិនតិចទេ នៅពេលពពោះលើកទិ១ មិនបានសម្រេច និងរលូតទៅវិញ។ រាល់ថ្ងៃ កុល ដាវី និង សុខ រក្សា បានលើកទឹកចិត្តគ្នា ទៅវិញទៅមក មិនអោយ អស់សង្ឃឹម ដោយជឿថា មានក្មេងល្អពិតជាមកចាប់បដិសន្ធិលើ ពោះដាវីមិនខាន។ ម្នាក់ៗបានបែរបន់ ធ្វើបុណ្យដាក់ទានណាស់ដើម្បី ជួបដំណឹងល្អ មិនអោយខកចិត្តទៀត។

នៅទីបំផុត កុល ដាវី បានសម្រេចបំណង ជាថ្មីដូចការគ្រោងទុក ព្រោះពេលនេះ នាងកំពុងតែពពោះត្រៀមធ្វើ ជាម្តាយក្មេងឲ្យបានល្អ ដូចស្ត្រីទាំងឡាយ។ ទាំងកុល ដាវី និង សុខ រក្សា សុទ្ធតែមានតួលេខ អាយុច្រើនៗ ដែលមិនអាចបណ្តោយ រឿងពពោះយកកូនយូរទៀតបាន។ ម្ល៉ោះហើយ ឱកាសបានក្មេងម្តងទៀតជា តំណក់ឈាម និងជាកាដូស្នេហ៍ កុល ដាវី និងស្វាមី ចាតុទុកថា ជាសម្បត្តិដ៍មហាសាល និងមហាកុសលដែលខំធ្វើបុណ្យ នៅមាន ទើបបានបំណងល្អមកវិញ។ ម្នាក់ៗបានផ្ចិតផ្ចង់ ថែរក្សាឲ្យល្អ ដើម្បីបានកូនប្រឡែងលេង ដូចគេឯងឲ្យសប្បាយចិត្តក្នុងនាមឪពុកម្តាយ។

កុល ដាវី បានប្រកាសលើ ទំព័រហ្វេសបុក របស់នាងថា «ធ្វើបុណ្យជាមួយក្មេង ពិតជាបានដូចបំណងមែន ខ្ញុំលក់គ្រឿងអលង្ការរបស់ក្មេងថោកៗខ្លាំងណាស់ ថែមឲ្យអត់យកលុយក៏មាន ក្នុងចិត្តនឹកប្រាថ្នារហូត ឥឡូវពិតជាបានដូចបំណងមែន កូនស្រីមាសម្តាយ ម៉ាក់និងប៉ា រំភើបចិត្តខ្លាំងណាស់ »។ នៅមិនទាន់ដឹងថា កុល ដាវីមានផ្ទៃពោះប៉ុន្មានខែនោះទេ ។ ខ្លះថាហោចណាស់ ជិត៥ខែ ទើបដឹងភេទប្រុសឬស្រី ដែលនាងប្រកាសឡើង។

កុល ដាវី នៅតែទទួលបាន ប្រជាប្រិយភាពជាមួយ អាជីពសម្តែង ដោយនាងនៅមានបណ្តាផលិតកម្មល្បីៗ ទទួលសម្តែងបើទោះជានាង ហក់មកចូលវិស័យសម្តែងមួយនេះអស់ជាច្រើនឆ្នាំ។ នាងជាតួអង្គដែលលេចធ្លោក្នុង បែបបទកាចឆ្នាស់ធ្វើបាបគេ និងឈ្នានីសនិងសមបំផុត។ ក្រៅពីសិល្បៈដាវី លក់អន ឡាញ ទទួលបានការគាំទ្រនិងពេញនិយមលើ មុខរបរលក់ខ្សែដៃ ខ្សែក ក្រវិល កាឡៃ និងសម្លៀកបំពាក់។ មហាជន បានចូលរួមត្រេកអរនៅពេល ទទួលដំណឹងថា នាងមានភ័ព្វទទួលបានកូនម្តងទៀត។ យ៉ាងណាក៍ដោយ ដាវី និង រក្សានៅតែ ចិញ្ចឹមចិត្ត បម្រើវិស័យសិល្បៈ ដោយមិនបោះបង់ចោល បាននោះទេ ព្រោះជាការតស៊ូ តាំងពីវ័យក្មេងទម្រាំល្បីឈ្មោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×