គេហទំព័រ Daily Mail ទើបប្រកាសផ្សាយជាសាធារណៈនូវរូបភាពនៃដំណើរការជិត១ម៉ោង ដើម្បីអារបំបែកបំពង់រំដោះកាកសំណល់បង្គន់ និងជួយសង្គ្រោះទារកអាយុ ២ឆ្នាំ ត្រូវបានម្តាយឪពុករបស់វា បោះបង់ចោលយ៉ាងសាហាវព្រៃផ្សៃ។ ហេតុការណ៍នេះកើតឡើងនៅទីក្រុង គីមហាវ ប្រទេសចិន ។
ទារកត្រូវបានបុគ្គលិកសង្គ្រោះ និងវេជ្ជបណ្ឌិតអារបំបែកបំពង់រំដោះចេញ ។
តាមវេជ្ជបណ្ឌិតប៉ាន់ស្មានទារកប្រុស បានត្រូវញាត់ចូលក្នុងបំពង់រំដោះកាកសំណល់មុនការសង្គ្រោះប្រព្រឹត្តទៅប្រហែល ២ម៉ោង ។
ជើងរបស់ទារកត្រូវបានគេរកឃើញលេចចេញពីក្នុងបង្គន់ ។
បន្ទាប់មកភ្នាក់ងារសង្គ្រោះបានអារផ្តាច់បំពង់ដែលមានផ្ទុកទារកក្នុងនោះ។
បុគ្គលិកសង្គ្រោះសហការជាមួយវេជ្ជបណ្ឌិតធ្វើការចោះទម្លុះបំពង់យ៉ាងប្រយ័ត្នប្រយែងដើម្បីសង្គ្រោះទារកនេះ។
ដំណើរការចោះទម្លុះបំពង់ប្រព្រឹត្តទៅយ៉ាងប្រយ័ត្នប្រែងបំផុត។
ទារករួចផុតពីការស្លាប់ដ៏អស្ចារ្យ បន្ទាប់ពីជាប់គាំងក្នុងបំពង់មានវិជ្ជមាត្រប្រមាណតែ ១០សង់ទីម៉ែត្រ ក្នុងរយៈពេលជិត ២ម៉ោង ៕ សូយន