Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូឡុំប៊ីប្រើទ័ពអាកាស និងជើងគោកកក្រើកប្រទេស ប្រតិបត្ដិការដេញចាប់ខ្លួនស្ដេចគ្រឿងញៀនដ៏ល្បីល្បាញ

spot_img

រដ្ឋធានីបូហ្គោតា (Bogotá) ៖ អាជ្ញាធរកូឡុំប៊ី បានប្រើប្រាស់កម្លាំងជើងគោក និងអាកាស ធ្វើប្រតិបត្ដិការ ដេញចាប់ស្ដេចគ្រឿងញៀនដ៏ល្បីល្បាញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយក្រោយពេលចាប់ខ្លួនបាន ឧក្រិដ្ឋជនរូបនេះ នឹងត្រូវធ្វើបត្យាប័ន បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា អាជ្ញាធរកូឡុំប៊ី បានប្រកាសថា កូឡុំប៊ី បានប្រើប្រាស់កម្លាំងចម្រុះ ទាំងជើងគោក និងអាកាស ធ្វើប្រតិបត្ដិការដេញចាប់ខ្លួនស្ដេចរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី។ មេឧក្រិដ្ឋជនរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ហើយ នឹងត្រូវធ្វើបត្យាប័ន បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

អាជ្ញាធរកូឡុំប៊ី បានបញ្ជាក់ថា លោក Dairo Antonio Úsuga ដែលគេស្គាល់ថា Otoniel ជាមេរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតរបស់កូឡុំប៊ី។ មេឧក្រិដ្ឋជនរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ដោយកម្លាំងប្រតិបត្ដិការចម្រុះ រួមមាន កងទ័ពជើងគោក ទ័ពអាកាស និងប៉ូលិស។

លោក Dairo Antonio Úsuga ជាអ្នកដឹកនាំក្រុមឧក្រិដ្ឋជនដ៏ធំបំផុត នៅក្នុងប្រទេសកូឡុំប៊ី ហើយក៏ជាជនដែលភ្នាក់ងារប្រឆាំងនឹងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ចង់បានបំផុត។ មន្រ្ដីសហរដ្ឋអាមេរិក ក៏បានឲ្យរង្វាន់ចំនួន៥លានដុល្លារ សម្រាប់ការយកក្បាលរបស់មេឧក្រិដ្ឋជនរូបនេះ ហើយសហរដ្ឋអាមេរិក បានចោទប្រកាន់ស្ដេចគ្រឿងញៀនរូបនេះ ពីការនាំចូលគ្រឿងញៀន «កូកាអ៊ីន»យ៉ាងតិច៧៣តោន ចូលទៅក្នុងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០០៣ដល់២០១៤។

ដោយឡែក លោក Diego Molano រដ្ឋមន្រ្ដីក្រសួងការពារជាតិកូឡុំប៊ី បានបញ្ជាក់ប្រាប់សារព័ត៌មាន El Tiempo ថា ជំហានបន្ទាប់ សម្រាប់មន្រ្ដីជំនាញកូឡុំប៊ី គឺត្រូវចងក្រងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×