Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ប្រកាសពីគម្រោងសង់លំនៅឋាន លើតំបន់រឹបអូសបានពីសង្រ្គាម

spot_img

រដ្ឋធានីតែលអាវីវ ៖ អ៊ីស្រាអែល មានគម្រោងសាងសង់លំនៅឋានថ្មីរបស់ជនជាតិជ្វីព ជាង ១៣០០ផ្ទះបន្ថែមទៀត នៅលើតំបន់ West Bank ដែលរឹបអូសបានពីសង្គ្រាម រយៈពេល៦ថ្ងៃ នាអំឡុងឆ្នាំ១៩៦៧ ហើយសកម្មភាពរបស់អ៊ីស្រាអែល នាពេលនេះ ត្រូវបានគេចាត់ទុកជាទង្វើខុសច្បាប់ ក្រោមច្បាប់អន្ដរជាតិ ហើយត្រូវបានថ្កោលទោសយ៉ាងខ្លាំងប៉ាឡេស្ទីន សកម្មជនសន្ដិភាព និងប្រទេសជិតខាងហ្ស៊កដានី។

សារព័ត៌មាន Al Jazeera បានផ្សាយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ថា ក្រសួងសំណង់ និងលំនៅឋានរបស់អ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែល មានគម្រោងសាងសង់លំនៅឋានជាង ១ ៣០០ខ្នង សម្រាប់អ្នកតាំងទីលំនៅរបស់ជនជាតិជ្វីព នៅលើតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ គម្រោងខាងលើនេះ គឺបន្ថែមទៅលើលំនៅឋាន ចំនួន២០០០ខ្នង ដែលមានស្រាប់។ សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែល នាពេលនេះ នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីជនជាតិប៉ាឡេស្ទីន សកម្មជនសន្ដិភាព និងប្រទេសជិតខាងហ្ស៊កដានី។

ក្រសួងសំណង់ និងលំនៅឋាន នៃរដ្ឋាភិបាលរបស់លោក Naftali Bennett នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល មកពីគណបក្សស្ដាំនិយម បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែតុលា ឆ្នាំ២០២១) ថា ការដេញថ្លៃសាងសង់លំនៅឋាន ត្រូវបានបោះពុម្ពផ្សាយ សម្រាប់ការសាងសង់ផ្ទះ ចំនួន ១ ៣៥៥ខ្នង នៅតំបន់ West Bank ដែលត្រូវបានអ៊ីស្រាអែល រឹបអូសបាន កាលពីក្នុងអំឡុងសង្គ្រាម រយៈពេលប្រាំមួយថ្ងៃ នាឆ្នាំ ១៩៦៧។

រហូតមកដល់ពេលនេះ មានជនជាតិជ្វីពអ៊ីស្រាអែល ប្រហែល ៤៧៥ ០០០នាក់ កំពុងរស់នៅតាំងទីលំនៅ នៅលើតំបន់ West Bank។ ការតាំងលំនៅរបស់ពលរដ្ឋអ៊ីស្រាអែល នាពេលនេះ ត្រូវបានគេចាត់ទុក ជាការខុសច្បាប់ ក្រោមច្បាប់អន្ដរជាតិ ព្រោះវាស្ថិតនៅលើទឹកដីប៉ាឡេស្ទីន ដែលនឹងត្រូវប្រកាស ជារដ្ឋមួយ នាពេលអនាគត។

លោក Zeev Elkin រដ្ឋមន្រ្ដីក្រសួងសំណង់ និងលំនៅឋានអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការពង្រឹងវត្តមានរបស់ជនជាតិជ្វីព នៅតំបន់ West Bank គឺមានសារៈសំខាន់បំផុត សម្រាប់ចក្ខុវិស័យសកម្មភាពមនោគមវិជ្ជា និងជាតិនិយម។ គម្រោងផ្ទះថ្មីទាំងនោះ នឹងបន្ថែមទៅលើលំនៅឋាន ជាង ២ ០០០ខ្នង ដែលក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងខែសីហា នឹងត្រូវបានអនុញ្ញាត សម្រាប់អ្នកតាំងលំនៅ នៅ West Bank ។

ដោយឡែក លោក Mohammed Shtayyeh នាយករដ្ឋមន្រ្ដីប៉ាឡេស្ទីន បានថ្លែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ប្រចាំសប្ដាហ៍ បានអំពាវនាវដល់បណ្ដាប្រទេសនានា ជាពិសេស សហរដ្ឋអាមេរិក ឱ្យប្រឈមមុខនឹងអ៊ីស្រាអែល ជុំវិញ«ការឈ្លានពាន» នេះ ហើយការសាងសង់លំនៅឋានថ្មីនេះ កំពុងតែបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិប៉ាឡេស្ទីន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×