Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ជា ចាន់តូ៖មន្ត្រីមូលដ្ឋានត្រូវមានការទទួលខុសត្រូវខ្ពស់លើការងារផ្ដល់សេវាសាធារណៈនានាជូនប្រប្រជាជន

ឯកឧត្ដម ជា ចាន់តូ បានឲ្យដឹងថាការផ្ដល់សេវាសាធាណៈនានា ដែលជាតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបានរហ័សទាន់ពេលវេលាគឺជាការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានពិសេសថ្នាក់ឃុំដែលត្រូវសម្រេចឲ្យបាន។

ការលើកឡើងរបស់ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា  អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងដូចនេះកាលពីថ្ងៃទី២៤តុលាឆ្នាំ២០២១ នៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ឆ្នាំ ២០២២~២០២៧ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុកនិងឃុំក្នុងស្រុកស្ទោង។

ឯកឧត្ដម ជា ចាន់តូ  បានបញ្ជាក់ទៀតថា៖«មន្ត្រីមូលដ្ឋាននិងមន្ត្រីថ្នាក់ឃុំជាអ្នកនៅផ្ទាល់ជាមួយប្រជាជនដូចនេះចាំបាច់ត្រូវពង្រឹងបន្ថែមលើកការងារផ្ដល់សេវាសាធារណៈនានាឲ្យកាន់តែប្រសើរប្រកបដោយប្រ
សិ​ទ្ធិភាព ,គុណភាព, តម្លាភាព និង ការជឿទុកចិត្ត ពិសេសសេវាអប់រំនិងសុខាភិបាល។

ឯកឧត្ដម  បានបញ្ជាក់ឲ្យដឹងដែរថា គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ឆ្នាំ២០២២~២០២៧នេះគឺរៀបចំឡើងក្នុងគោលដៅពង្រឹងនិងពង្រីកសមិទ្ធផលគ្រប់ផ្នែកនៅឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន។ហើយគោលនយោបាយនេះក៏មានបំណងថែរក្សាសន្តិភាព និងការលើកស្ទួយកម្រិតជីវភាពរស់នៅប្រជាជនឲ្យកាន់តែប្រសើរឡើងផងដែរ។

ប៉ុន្តែដើម្បីឲ្យគោលនយោ​បាយនេះទទួលបានលទ្ធផលល្អនិងជោគជ័យលុះត្រាណាមានការគាំទ្រនិងចូលរួមអនុវត្តយ៉ាងសកម្ម​ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសនិងក្រៅប្រទេសទើបយើងបង្កើតបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យនៅថ្នាក់ឃុំ សង្កាត់ សម្រាប់ក្នុងដំណើរការទៅមុខរបស់ប្រទេសជាតិលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងការអភិវឌ្ឍ។

នៅក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងប្រជាជននៅទូទាំងស្រុកត្រូវចេះរៀបចំខ្លួនរៀនរស់ជាមួយកូវូដ១៩ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចឡើងវិញតបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន៕

×