ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ស៊ុក សុភា រកបាននារីស្អំបេះដូងហើយ ក្រោយលេងលះភរិយា

ភ្នំពេញ ៖ ថ្មីៗនេះអតីតតារាសម្តែងលោក ស៊ុក សោភា បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បន្ទាប់ពីលោកបានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនារីម្នាក់ ក្រោយពីលោកបានលេងលះជាមួយនឹងភរិយា។

មហាជនខ្លះបានចាត់ទុកលោក ស៊ុក សុភា ទំនងជាស្វែងរកអ្នកស្អំបេះដូងបានហើយ ខណៈពេលភ្ជាប់ជាមួយនឹងរូបភាពនោះ លោកក៏បានដាក់សញ្ញាបេះដូងផងដែរ។
យ៉ាងណាទន្ទឹមនឹងការភ្ញាក់ផ្អើលនោះក៏មានមហាជនខ្លះ បានសម្តែងការអបអរសាទរ នៅពេលដែលគេបានឃើញលោកអាចស្វែងរកគូស្នេហ៍ថ្មី បានយ៉ាងឆាប់រហ័សនាពេលនេះ។

ជាមួយគ្នានេះផងដែរ ឆ្លើយតបទៅនឹងការសាកសួរលោក ស៊ុក សុភា ថាតើនោះជាភរិយាថ្មីរបស់លោកពិតឬយ៉ាងណានោះ គេក៏ឃើញមានមហាជនមួចំនួន បានអះអាងជំនួសលោកថា នារីម្នាក់នោះគឺជាបងប្អូនរបស់លោកតែប៉ុណ្ណោះ ពោលមិនមែនគូស្នេហ៍ថ្មីលោកឡើយ។

ជាការកត់សម្គាល់នៅពេលដែលបានបង្ហោះរូបយ៉ាងភ្ញាក់ផ្អើល និងការសាកសួរយ៉ាងច្រើនពីមហាជននោះ រហូតមកទល់នាពេលនេះលោក ស៊ុក សុភា នៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។

គួរំលឹកថា អតីតភរិយារបស់លោក ស៊ុក សុភា អ្នកនាង សារីណា បានប្រកាសជាសាធារណៈពីលេងលះជាផ្លូវការ ជាមួយអតីតតារាសម្តែងរូបនេះ។
ជាមួយនឹងការប្រកាសផ្តាច់ចំណងទាក់ទង ជាប្តីប្រពន្ធនោះហើយ ភរិយារបស់លោក ស៊ុក សុភា ក៏បានទម្លាយនូវមូលហេតុខ្លះ ដែលកើតចេញពីការមិនយល់ចិត្តគ្នា ដែលនោះជាដើមចមនាំឲ្យមាការលេងលះ។

ទោះជាណា បន្ទាប់ពីការប្រកាសចែកផ្លូវគ្នាហើយនោះ មកទល់បច្ចុប្បន្នគេនៅមិនទាន់ដឹងនៅឡើយទេថា ចំណងជាប្តីប្រពន្ធរវាងលោក ស៊ុក សុភា និងអ្នកនាង សារីណា អាចវិលមកកាន់ភាពផ្សះផ្សារគ្នាឡើងវិញ ឬមិនបាននៅឡើយទេ ខណៈពេលដំណឹងចុងក្រោយបានលេចឮថា លោក ស៊ុក សុភា បានវិលមកស្រុកខ្មែរវិញហើយ បន្ទាប់ពីបានរស់នៅជាមួយអតីតភរិយា នៅទឹកដីអូស្ត្រាលី អស់ពេលប៉ុន្មានឆ្នាំមកនេះ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>