ខេត្តកំពង់ស្ពឺ ៖ តារាសម្តែង សម្បូរសាច់ ហេង ស្រីពេជ្រ បានកើតទុក្ខធំ ទាំងនាង និងឪពុកម្តាយ បងប្អូនយំហើម ភ្នែកគ្រប់គ្នា ដោយសារបាត់បង់កូន ប្អូនប្រុសបង្កើត លើករណីដេញកា.ប់វា.យប្រ.ហារគ្នា។ ប្រការនេះធ្វើឲ្យក្រុមគ្រួសារ មិនអស់ចិត្តចង់ឲ្យមានការសាកសួរ វែករកហេតុផល ខាងណាខុសខាងណាត្រូវ។ ម្យ៉ាងអ្នកស្លា.ប់ មានប្រពន្ធ និងកូន ទុកឲ្យនៅកំព្រា បាត់បង្គោលម្នាក់។

ហេង ស្រីពេជ្រ មិនអស់ចិត្តនោះទេ នៅពេលប្អូនប្រុស ជាទីស្រឡាញ់ ដែលគោរពស្រឡាញ់នាង អស់ជីវិតទាំងមិនបានឈឺស្កាត់អ្វី បែជាស្លា.ប់ក្រោមផ្លៃដាវរបស់ ជនស្ទាវចិត្តស្លុយបែបនេះ។ បើសិនជាខាងណាខុស ខាងណាត្រូវហេង ស្រីពេជ្រ សុំឲ្យខាងប៉ូលីស និងសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ ត្រូវវែកមុខឃា.ត.ករមកសាកសួរចង់ដឹងការពិតបែបណា។
តារាសម្តែង រូបនេះ បានបង្ហោះសារថា «អយុត្តិធម៌ណាស់ប្អូនប្រុសខ្ញុំ ត្រូវបានក្មេងស្ទាវមួយក្រុម ដេញតាមកា.ប់ស.ម្លាប់យ៉ាងព្រៃ.ផ្សៃ នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ នៅវេលាម៉ោង១២និង១៩ am នៅទីរួមខេត្តកំពង់ស្ពឺ។ សូមបងៗសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ជួយរកយុត្តិធម៌ឲ្យគ្រុមគ្រួសារនាងខ្ញុំផង »។

អ្នកសិល្បៈ ជាច្រើន មានការសោកស្តាយដែល ហេង ស្រីពេជ្រ ជួបនូវរឿងរ៉ាវបែបនេះ និងលើកទឹកចិត្តនាង ឲ្យកាត់ចិត្ត។ អ្វីដែលគេមើលឃើញ ចង់ឲ្យមន្ត្រី មានសមត្ថកិច្ចរកយុត្តិធម៌ ជូនពលរដ្ឋក្រោមឱវាទ របស់ខ្លួនឲ្យមានភាពកក់ក្តៅពេក កំពុងលំបាកបែបនេះ។ នេះជាហេតុការណ៍មួយ ដែលក្រុមគ្រួសារហេង ស្រីពេជ្រ ឈឺចាប់បំផុត និងមិននឹកស្មានដល់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















