Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍កម្កល់ទណ្ឌកម្មយុវជនម្នាក់ដាក់ពន្ធនាគារ៦ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសជួញដូរ គ្រឿងញៀន !!!!

spot_img

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២១នេះ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍ របស់ពិរុទ្ធជនម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់៦ ឆ្នាំ ជាប់ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀន ទម្ងន់ជាង ៣០ក្រាម ប្រព្រឹត្ត នៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានបន្ធូរបន្ថយទណ្ឌកម្មរបស់គាត់ចំនួន ៦ខែ ដោយត្រូវបន្ធូរបន្ថយទោស ពីជាប់គុក ៦ ឆ្នាំ មកនៅត្រឹម ៥ ឆ្នាំ ៦ ខែវិញ តែប្រកាសបើកផ្នូវអោយជនជាប់ ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធ។

លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ទុយ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាដក ។

ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១២ លានរៀល ដាក់ចូលក្នុងថវិកា៩ ក្រោមការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញាតិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការាជធានីភ្នំពេញមកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ។
ជនជាប់ចោទ ទុយ ប៊ុណ្ណា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសង្តាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនទម្ងន់ សរុប ៣៥,៧២ ក្រាម ។
នាពេលសវនាការ, ជនជាប់ចោទ ប៊ុណ្ណា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោស គាត់ដាក់គុក ៦ ឆ្នាំ របស់តុលាការដំបូង ។

ប៊ុណ្ណា និយាយថា នៅក្នុងរឿងនេះ, គាត់គ្រាន់តែជនប្រើប្រាស់ គ្រឿងញៀននោះទេ និង មិនមែនជាអ្នកជួញដូរគ្រឿងញៀននោះទេ។
ប៊ុណ្ណា បានសូមសំណូពរ ដល់តុលាមេត្តារកយុត្តិធម៌, លើកការចោទប្រកាន់ និង ដោះលែងគាត់ឲ្យមានសេរីភាពវិញ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×