Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនជាតិចិន និង បង់ក្លាដេស ៤ នាក់ ពាក់ព័ន្ធការចាប់ជំ.រិត និង បង្ខាំង មនុស្ស៨នាក់ នៅប៉ោយប៉ែត !!

spot_img

ខេត្តបន្ទាយមានជ័យ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ខែ តុលា ឆ្នាំ ២០២១នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទជនជាតិបរទេស ចំនួន ៤ នាក់ ដាក់ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីចាំជំ.រិត និងបង្ខាំងមនុស្សចំនួន ៨នាក់ ដោយខុសច្បាប់ ប្រព្រឹតឹនៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមដីកាតុលាការបានឱ្យដឹងថា ជនត្រូវចោទ ទាំង ៤ នាក់ក្នុងនោះមានឈ្មោះ ទី ១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ទី ២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ ទី ៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស,និង ទី ៤ ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។

ពួកគេត្រូវបាន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចោទប្រកាន់ពីបទ ” បង្ខាំងមនុស្សដោយខុសច្បាប់” និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលសង្គ្រោះ និង រំដោះបានជនរងគ្រោះចំនួន ៨ នាក់ ក្នុងនោះ រួមមាន ជនជាតិថៃ ចំនួន៦នាក់ និងជនជាតិខ្មែរចំនួន ២នាក់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×