Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូចចិត្តនឹងញោមស្រីមានប្ដីថ្មី ព្រះសង្ឃមួយអង្គជាកូន បានចង.កធ្វើអត្ត.ឃាតសុ.គត បង្កឱ្យមានការភ្ញាក់ផ្អើល

spot_img

ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គបានធ្វើអត្ត.ឃាតចង.កស.ម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ លោកតាអាចារ្យ និងពុទ្ធបរិស័ទ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅក្នុងវត្តសាមគ្គីរង្សី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពព្រះសង្ឃខាងលើនេះ មានព្រះនាម សួន សូនិច ព្រះជន្ម១៩វស្សា គង់នៅកុដិគ្មានលេខ ក្នុងវត្តសាមគ្គីរង្សី មានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្ដាល។

តាមការរៀបរាប់ពីក្រុមគ្រួសារ សាច់ញាតិរបស់ព្រះសង្ឃខាងលើ បានឲ្យដឹងថា ព្រះសង្ឃអង្គនេះ បានបួសរយៈពេល១១វស្សាមកហើយ តាំងពីរូបលោកនៅវ័យកុមារភាពម្ល៉េះ ដោយសារតែឪពុកម្តាយបានចែកផ្លូវគ្នា ស្រាប់តែរយៈពេលថ្មីៗនេះ ញោមស្រីរបស់ព្រះសង្ឃមានប្តីថ្មីទៀត ទើបធ្វើព្រះសង្ឃអង្គនេះ មានព្រះទ័យធុញថប់ដោយមួយថ្ងៃៗ គេឃើញព្រះសង្ឃខាងលើនេះ គង់នៅភាពកណ្តោចកណ្តែង និងមានអារម្មណ៍ក្តុកក្តួល ដោយមិនពេញព្រះទ័យ ជាមួយនឹងញោមស្រី(ម្តាយ) ដែលមានប្តីថ្មី នៅព្រឹកថ្ងៃកើតហេតុ បុរសម្នាក់ ដែលជាម៉ូយម៉ូតូដែលធ្លាប់ដឹកព្រះសង្ឃខាងលើ និមន្តបិណ្ឌបាត្រតាមភូមិទៅគោះទ្វារ ហៅព្រះសង្ឃដូចសព្វដង តែមិនឮសម្លេងតបត ដោយទ្វារកុដិខ្ទាស់គន្លឹះពីខាងក្នុង ដោយមានការសង្ស័យ ទើបបុរសខាងលើនោះបានទៅនិមន្តព្រះសង្ឃ ជាច្រើនអង្គទៀត ឲ្យមកជួយដាស់ នៅតែគ្មានឮសម្លេងឆ្លើយតប ទើបព្រះសង្ឃនិងលោកតាអាចារ្យ គាស់ទ្វារកុដិចូលទៅមើលក៏ប្រទះឃើញ ព្រះសង្ឃខាងលើនេះចង. ក ធ្វើអត្ត.ឃាតជាប់ទៅនិងដែកធ្ពក់កង្ហាខាងលើកុដិ សុ.គតបាត់ទៅហើយ។

ក្រោយពេលកើតហេតុ គណៈកម្មការអាចារ្យវត្ត បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកធ្វើការហ៊ុំព័ទ្ធនៅកន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់គ្រូពេទ្យ និងកម្លាំងនគរបាលជំនាញការិយាល័យកោសល្យវិច័យ របស់ស្នងការនគរបាល ចុះមកពិនិត្យសពព្រះសង្ឃខាងលើនេះ ក្រោយពេលពិនិត្យរួចគ្រូពេទ្យបានឲ្យដឹងថា ព្រះសង្ឃខាងលើនេះអវិជ្ជមាននៃកូវីដ ១៩ ចំណែកសមត្ថកិច្ចជំនាញការសង្ស័យបានបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃលើនេះពិតជាបានធ្វើអត្ត.ឃាតចង.កស.ម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×