Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូលក្នុងវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ី បានប្រកាសអំពី “បដិវត្តន៍ទិន្នន័យ”និងបណ្តាញវាគ្មិនរបស់ខ្លួនតាមរយៈវេទិកាអនឡាញឆ្នាំ២០២១

spot_img

ក្រុមអ្នកជំនាញនៅទូទាំងសកលលោកនឹងធ្វើបទបង្ហាញអំពីទស្សនៈឆ្លុះបញ្ចាំង និងការសិក្សាជាក់ស្តែងអំពីបច្ចេកវិទ្យា PROPTECH ទីក្រុងវៃឆ្លាត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព

• បច្ចុប្បន្ននេះគឺប្រារព្ធខួបលើកទី៧ កិច្ចប្រជុំកំពូលលើកនេះធ្វើឡើងតាមប្រព័ន្ធអនឡាញដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធី ‘PropertyGuru Week’
• របៀបវារៈក្នុងឆ្នាំនេះនឹងផ្តោតទៅលើសារៈសំខាន់នៃវិទ្យាសាស្រ្តទិន្នន័យ និងនវានុវត្តន៍នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាការស្តារសេដ្ឋកិច្ច និងការកសាងទីផ្សារឡើងវិញក្រោយយុគសម័យនៃវិបត្តិជម្ងឺកូវីដ-១៩
• ចំណាប់អារម្មណ៍ពីធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ (The Economist Intelligence Corporate Network) វិទ្យាស្ថាន Milken និងអ្នកនាំពាក្យដំបូងរបស់ Siri (Original Voice of Siri)
• ការធ្វើបទបង្ហាញទទួលពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យារបស់ PropertyGuru សម្រាប់សមិទ្ធផលដ៏ធំជាបន្ទាប់នៅក្នុងវិស័យបច្ចេកវិទ្យាអចលនទ្រព្យ ក៏ដូចជាស្ត្រីដំបូងដែលទទួលបានពានរង្វាន់ចក្ខុវិស័យប្រចាំឆ្នាំ (Visionary of the Year Award)

បាងកក ប្រទេសថៃ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ៖ PropertyGuru ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងប្រកាសពីការដាក់ចេញនូវវេទិកាបច្ចេកវិទ្យា និងគំនិតឈានមុខគេតាមប្រព័ន្ធអនឡាញជំនាន់ទីពីររបស់ខ្លួន គឺកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ី។

ដោយប្រមូលផ្តុំនូវគំនិតល្អបំផុត អ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើការសម្រេចកម្រិតកំពូលៗនៅក្នុងវិស័យអចលនទ្រព្យ និង បច្ចេកវិទ្យា កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ីនេះ ពោលគឺវេទិកាតាមប្រព័ន្ធអនឡាញគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃពុធទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះនៅលើគេហទំព័រ asiarealestatesummit.com ដោយមានមុខងារអន្តរកម្ម ដូចជាការជជែកផ្ទាល់ (live chat) ស្តង់អនឡាញ (virtual booths) និងការចាក់បញ្ជី playlist តាមតម្រូវការបន្ទាប់ពីថ្ងៃបើកដំណើរការរហូតដល់ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនេះនឹងបង្ហាញជាពិសេសនូវចំណាប់អារម្មណ៍ជាសកល កិច្ចសន្ទនាពីអ្នកជំនាញជាច្រើន កិច្ចសំណេះសំណាលក្រៅផ្លូវការ និងកិច្ចពិភាក្សាជាក្រុមផងដែរ។

កិច្ចសន្ទនានៅឆ្នាំនេះនឹងផ្តោតជាចម្បងលើប្រធានបទ “បដិវត្តន៍ទិន្នន័យ” នៅក្នុងវិស័យអចលនទ្រព្យដោយមានការពិភាក្សាអំពីនិរន្តរភាព ការចូលប្រើប្រាស់ទិន្នន័យ ហិរញ្ញប្បទានបៃតង បច្ចេកវិទ្យាវៃឆ្លាត និងទីក្រុងវៃឆ្លាត និងនវានុវត្តន៍ពីចក្ខុវិស័យ និងការចាប់ផ្តើមអាជីវកម្ម start-up។ ក្រោមអធិបតីភាពលោក Stephen Oehme នាយកគ្រប់គ្រងក្រុមហ៊ុន Quantum Thailand Ltd និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី៖ វេទិកាតាមប្រព័ន្ធអនឡាញនៅឆ្នាំ២០២១ ជាវេទិកាដ៏ធំមួយដែលនឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់វាគ្មិនដ៏ល្បីៗលំដាប់អន្តរជាតិដែលមានជំនាញយ៉ាងច្បាស់លាស់លើថាមពលនៃវិទ្យាសាស្ត្រទិន្នន័យ និង កម្មវិធីដែលមានភាពបត់បែនជាច្រើន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យប្រកបដោយនិរន្តរភាព។

លោកបណ្ឌិត William Thomas ដែលជានាយកនៃបណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network) នឹងបើកកិច្ចពិភាក្សាជាមួយនឹងចំណាប់អារម្មណ៍របស់សេដ្ឋវិទូ ស្តីពីការស្តារ និងស្ថាបនាសេដ្ឋកិច្ចអាស៊ីឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត។ លោកស្រី Susan Bennett ដែលជាអ្នកនាំពាក្យជើងចាស់ប្រកបដោយទេពកោសល្យ និងមានភាពលេចធ្លោក្នុងនាមជាអ្នកនាំពាក្យដំបូងរបស់ Siri នឹងថ្លែងសុន្ទរកថាអន្តរជាតិស្តីអំពី “ការក្លាយខ្លួនជាអ្នកនាំពាក្យរបស់ A.I” ។ លោក Curtis S. Chin ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំធនាគារអភិឌ្ឍន៍អាស៊ី បច្ចុប្បន្នជាសហការីជាន់ខ្ពស់ប្រចាំនៅតំបន់អាស៊ីនៃវិទ្យាស្ថាន Milken និងជាពិធីករប្រចាំ កម្មវិធី “Asia Minute” នៅលើបណ្តាញ YouTube នឹងបង្ហាញចំណាប់អារម្មណ៍ស្តីពីគោលនយោបាយ បន្ទាប់មកចូលរួមក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការដើម្បីពិភាក្សាពីភាពធន់នៃទីក្រុងនៅអាស៊ី។ ហើយលោក Ommid Saberi ដែលជាអ្នកជំនាញលើវិស័យឧស្សាហកម្មជាន់ខ្ពស់ផ្នែកអាគារបៃតងនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នឹងធ្វើបទបង្ហាញពីចំណាប់អារម្មណ៍របស់ធនាគារពិភពលោកដើម្បីពិភាក្សាអំពីសន្ទស្សន៍ភាពធន់នៃអាគារដែលទើបនឹងដាក់ឱ្យដំណើរការនៅពេលថ្មីៗនេះ។

ករណីសិក្សាមួយចំនួនក៏នឹងមានលើកបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញផងដែរ រួមទាំងករណីសិក្សាមួយធ្វើឡើងដោយលោក Kohei Kurihara សហស្ថាបនិកនៃ Privacy by Design Lab មានមូលដ្ឋាននៅប្រទេសជប៉ុន ដែលគាត់នឹងធ្វើការបំភ្លឺអំពីបញ្ហាឯកជនភាព និងក្រមសីលធម៌។ លោក Patrick Keane ដែលជាអ្នករចនាប្លង់ដ៏ល្បីឈ្មោះ និងជាស្ថាបនិកបណ្តុំគម្រោង Enter នឹងធ្វើជាវាគ្មិនក្រោមប្រធានបទ “យុគសម័យ 3D” ដើម្បីបង្ហាញពីសម្ភារបោះពុម្ព និងគ្រឿងបង្គុំក្នុងទម្រង់ 3D និងរបៀបដែលការអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកស្ថាបត្យកម្មនៅក្នុងការរចនាប្រកបដោយនិរន្តរភាពដោយមានជំនួយបច្ចេកវិទ្យា និងផ្អែកតាមទិន្នន័យ។ ហើយលោកស្រី Yasmin Rasyid ដែលជានាយកផ្នែកនិរន្តរភាពប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease នឹងធ្វើបទបង្ហាញពីគម្រោង The Exchange TRX របស់ទីក្រុងគូឡាឡាំពួរ ហើយក៏នឹងបង្ហាញពីភាពស័ក្តិសមរបស់គម្រោងនោះនៅក្នុងក្របខណ្ឌនិរន្តរភាពក្នុងតំបន់ហិរញ្ញវត្ថុថ្មីបំផុតរបស់ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការមួយក្រោមប្រធានបទ “ស្ត្រីជាអ្នកដឹកនាំ និងជាអ្នកស្ថាបនា (Women who lead and build) លោកស្រី Jean Jacqueline de Castro មកពីប្រទេសហ្វីលីពីន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ESCA Incorporated នឹងធ្វើកិច្ចសន្ទនាមួយជាមួយលោកស្រី Kotchakorn Voraakhom ដែលជានាយកប្រតិបត្តិ និងស្ថាបនិកបណ្តាញទីក្រុង Pourous City Network នៃប្រទេសថៃ និងជាប្រធានក្រុមការងារទទួលបន្ទុកផ្នែកការបំរែបំរួលនៃអាកាសធាតុ សហព័ន្ធស្ថាបត្យករទេសភាពអន្តរជាតិពិភពលោក (IFLA ពិភពលោក) អំពីឧបករណ៍កែលម្អនគរូបនីយកម្ម និងបរិស្ថានរបស់យើងដែលមានស្រាប់។ លោកស្រី Kotchakorn Voraakhom ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ TIME100 បន្ទាប់នៅឆ្នាំ២០១៩ នឹងក្លាយជាស្ត្រីដំបូងគេដែលទទួលពានរង្វាន់ចក្ខុវិស័យប្រចាំឆ្នាំរបស់ PropertyGuru ដែលជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាឆ្នាំនេះ។

ព្រឹត្តិការណ៍ដ៏លេចធ្លោរយៈពេលមួយថ្ងៃនៃកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ២០២១៖ វេទិកាតាមប្រព័ន្ធអនឡាញនឹងបែងចែកជាការផ្លាស់ប្តូរគំនិតយោបលគ្នាទៅវិញទៅមកលើទិដ្ឋភាពទិន្នន័យ ការចូលប្រើប្រាស់ទិន្នន័យ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ទិន្នន័យ ហើយក៏នឹងមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗដូចជា៖ លោក Ken Ip ស្ថាបនិកសមាគម Asia MarTech Society និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru (ចិនដីគោក) លោក Stuart Mendel នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជាអ្នករៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ និងលោក Masaya Fujisawa នាយករងនៅ IHI ដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាចតរថយន្តដ៏វៃឆ្លាត។

លើសពីនេះទៀត នឹងមានការធ្វើបទបង្ហាញផ្តាច់មុខពីថ្នាក់ដឹកនាំក្រុមហ៊ុន PropertyGuru Group រួមមានលោក Manav Kamboj ប្រធានមន្ត្រីផ្នែកបច្ចេកវិទ្យា និងជាប្រធានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី & កិច្ចប្រជុំកំពូលអចលនទ្រព្យ លោកស្រី Mallika Gadepalli នាយកផ្នែកយុទ្ធសាស្រ្តដែលនឹងចូលរួមកិច្ចសំណេះសំណាលក្រៅផ្លូវការជាមួយលោក Curtis S. Chin នៅវិទ្យាស្ថាន Milken និង “GuruTalk” ដើម្បីលើកកម្ពស់តម្លាភាព និងភាពវៃឆ្លាតទីផ្សារនៅក្នុងឧស្សាហកម្មអចលនទ្រព្យអាស៊ីពីលោក Hari V. Krishnan ដែលជានាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group ។

សំបុត្រចាប់ផ្តើមដាក់លក់ហើយ
សំបុត្រចូលរួមកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីតាមវេទិកាអនឡាញចាប់ផ្តើមដាក់លក់ឥឡូវនេះហើយជាមួយនឹងការ ផ្តល់ជូនពិសេសសម្រាប់អ្នកចុះឈ្មោះមុនគេរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានការបញ្ចុះតម្លៃពិសេសសម្រាប់និស្សិតដែលបង្ហាញអត្តសញ្ញាណត្រឹមត្រូវរបស់ខ្លួន។

លេខកូដដែលចូលប្រើប្រាស់មានសុពលភាពចាប់ពីថ្ងៃបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ ដើម្បីទទួលបានសំបុត្រសូមចូលរួម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaRealEstateSummit.com ។

កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru Asia ឆ្នាំ២០២១៖ វេទិកាតាមប្រព័ន្ធអនឡាញមានការឧបត្ថម្ភគាំទ្រពីដៃគូនវានុវត្តន៍ថ្មីគឺ IHI ដៃគូទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ដៃគូ PR ផ្លូវការ Infinity Communications ដៃគូសប្បុរសធម៌ផ្លូវការ Right To Play International ដៃគូ ESG ផ្លូវការគឺមូលនិធិ Baan Dek សមាគមន៍ឧបត្ថម្ភគាំទ្រគឺសមាគមន៍ Asia MarTech Society និងសេវាប្រឹក្សា និងវិស្វកម្មអាគារបៃតង (Green Building Consulting and Engineering) និងបណ្តាដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា Oxford Business Group, Asia.Proptech, APAC CIO Outlook, Nikkei Asia និង PropertyGuru Property Report។

ការចុះឈ្មោះចូលរួមប្រកួតពានរង្វាន់បច្ចេកវិទ្យាថ្មីចាប់ផ្តើមបើកទទួលហើយ
ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ តទៅ កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ក៏បានចាប់ផ្តើមទទួលចុះឈ្មោះចូលរួមពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាប្រចាំឆ្នាំរបស់ខ្លួនដែលត្រូវបានផ្តល់ជូនលើគំនិតផ្លាស់ប្តូរហ្គេមដែលមានឥទ្ធិពលលើបច្ចេកវិទ្យា Protech ដោយមានការចូលរួមពីគណៈវិនិច្ឆ័យនៃក្រុមអ្នកជំនាញឯករាជ្យលំដាប់ពិភពលោកដែលវាយតម្លៃលើរបៀបដែលបច្ចេកវិទ្យា ឬនវានុវត្តន៍បច្ចេកវិទ្យាអាចដោះស្រាយបញ្ហា ឬបញ្ហាចំពោះមុខនៅក្នុងវិស័យអចលនទ្រព្យ។ ពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យារបស់ PropertyGuru ត្រូវបានប្រគល់ជូនក្រុមហ៊ុន Rizome ក្នុងឆ្នាំ២០២០ ដែលបានប្រើគ្រឿងបង្គុំធ្វើពីឈើឬស្សីមកកែច្នៃជាវត្ថុធាតុដើមចម្បងក្នុងការសាងសង់។ Sensgreen គឺជាបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាខាងក្នុងផ្ទះខ្នាតធំដើរដោយ AI-powered ដែលបានដំណើរការនៅប្រទេសទួរគី និងសិង្ហបុរី ហើយទទួលបានពានរង្វាន់កិត្តិយស។ នៅឆ្នាំ២០១៨ Igloohome ដែលជាក្រុមហ៊ុនបង្កើតសោរឆ្លាតវៃមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានឈ្នះពានរង្វាន់ដំបូង។

បច្ចុប្បន្នការទទួលពាក្យសុំចូលរួមការប្រកួតប្រជែងពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យា PropertyGuru ឆ្នាំ២០២១ នឹងបើកទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា៖ AsiaRealEstateSummit.com/award/

ស៊េរីសិក្ខាសាលាតាមអ៊ិនធឺណិត WEBINAR និងសៀវភៅសឌីជីថល (WEBINAR SERIES AND DIGITAL WHITE PAPER)
កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី គឺជាខួបលើកទី៧ នៅឆ្នាំ២០២១។ ដោយរក្សាកន្លែងជាអាទិភាពសម្រាប់អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ នវានុវត្តជន និងអ្នកមានចក្ខុវិស័យប្លែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចប្រជុំកំពូលនេះបានបោះជំហានយ៉ាងខ្លាំងនៅក្នុងខែកក្កដា ជាមួយនឹងការបើកដំណើរការឡើងវិញនូវគេហទំព័រផ្លូវការរបស់ខ្លួនគឺ AsiaRealEstateSummit.com។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី បានប្រារព្ធឡើងនៅខែមិថុនា ក្នុងសិក្ខាសាលាផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំនេះ៖ កិច្ចពិភាក្សារបស់អ្នកជំនាញអំពីផលប៉ះពាល់នៃជម្ងឺរាតត្បាតមកលើអ្នកជួលទីតាំងលើវិស័យបម្រើសេវាកម្មអាហារ និងភេសជ្ជៈ (F & B) នៅក្នុងវិស័យអចលនទ្រព្យលក់រាយ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា Contactlessដើម្បីកាត់បន្ថយការខាតបង់លើវិស័យនេះ។ ស៊េរីនេះក៏រួមមានសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើផ្នែកភស្តុភារ និងលក់រាយផងដែរនៅក្នុងខែកញ្ញាដែលបង្ហាញពីអង្គភាពក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់(The Economist Intelligence Unit) និងទស្សនាទានថ្មីនៃសិក្ខាសាលាតាមប្រព័ន្ធអនឡាញដែលសហការរៀបចំដោយ C9 Hotelworks’ Bill Barnett កាលពីដើមខែតុលា។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី បានបោះពុម្ពសៀវភៅសឌីជីថល ARES Digital White Paper វ៉ុល១ របស់ខ្លួន នៅដើមខែកញ្ញា ក្រោមចំណងជើងថា “PropTech និងនវានុវត្តជនប្រកបដោយការទទួលខុសត្រូវ” ដោយផ្តោតលើប្រធានបទសំខាន់ៗដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ ដើម្បីលើកទឹកចិត្តវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការធ្វើសកម្មភាពកាត់បន្ថយការបំភាយកាបូនរបស់ខ្លួនតាមការគ្រោងទុក និងកសាងទីក្រុងដែលមានផាសុខភាពល្អ និងឆ្លាតវៃសម្រាប់មនុស្សជំនាន់ក្រោយ។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ បានប្រមូលផ្តុំបុគ្គលដែលមានឥទ្ធិពលជាច្រើននៅលើពិភពលោកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ និងព្រឹត្តិការណ៍ក្នុងតំបន់របស់ខ្លួន។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូល PropertyGuru ក៏មានមោទនភាពផងដែរដែលឃើញមានសមាសភាពស្ត្រី ៣០ ភាគរយបានចូលរួមក្នុងបណ្តាញ ឬវាគ្មិនមកពីបណ្តាញភេទទីបី LGBTQ+។

នៅឆ្នាំ២០២០ កិច្ចប្រជុំកំពូលនេះបានទាក់ទាញចំណាប់អារម្មណ៍របស់វាគ្មិន ដូចជាលោក Audrey Tang រដ្ឋមន្ត្រីក្រសួងឌីជីថលតៃវ៉ាន់ លោកLars Svensson នាយកផ្នែកនិរន្តរភាព និងទំនាក់ទំនងប្រចាំអាស៊ីអាគ្នេយ៍របស់ IKEA, លោក Prashant Kapoor ប្រធានក្រុមអ្នកជំនាញឧស្សាហកម្មផ្នែកអគារបៃតង និងទីក្រុងឆ្លាតវៃ-អាកាសធាតុនៅ IFC និងបណ្ឌិត Simon Baptist ប្រធានសេដ្ឋវិទូពិភពលោក និងជានាយកគ្រប់គ្រងប្រចាំអាស៊ីនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU)។

អតីតវាគ្មិនផ្សេងទៀតរួមមាន បណ្ឌិត Aladdin D. Rillo អគ្គលេខាធិការរងអាស៊ាន; លោក Korn Chatikavanij អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ; លោក Dato’ Lee Chee Leong អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី; លោក Andrew Staples អតីតនិពន្ធនាយសកលរបស់ The Economist បណ្ឌិត Gang Lu ស្ថាបនិក TechCrunch China; លោកស្រី Kim Rellinger ប្រធានទីភ្នាក់ងារ និងដំណើរការរបស់ Google; បណ្ឌិត Liu Thai Ker ប្រធានផ្នែកនគរូបនីយកម្ម-ស្ថាបត្យករសិង្ហបុរី; សាស្រ្តាចារ្យ Nadia Magnenat Thalmann ស្ថាបនិក MiraLab; Ron Bakker ស្ថាបត្យករ PLP និងលោក Tim Kobe ស្ថាបត្យករ-អ្នករចនាប្លង់ដើមរបស់ Apple Store។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើមកកាន់អ៊ីម៉ែល ares@propertyguru.com ឬចូលមើលគេហទំព័រផ្លូវការ៖ AsiaRealEstateSummit.com/

ដើម្បីសាកសួរព័ត៌មាន សូមទាក់ទង៖
ផ្នែកវាគ្មិន និងទីផ្សារ៖
Richard Allan Aquino
ប្រធានផ្នែកម៉ាកយីហោរ និងសេវាទីផ្សារ
ទូរសព្ទលេខ៖ +៦៦ ៩២ ៩៥៤ ៤១៥៤
អ៊ីម៉ែល៖ allan@propertyguru.com
ផ្នែកឧបត្ថម្ភ៖
Kanittha Srithongsuk
ប្រធានគ្រប់គ្រងប្រចាំតំបន់ផ្នែកឧបត្ថម្ភពានរង្វាន់
ទូរសព្ទលេខ៖ +៦៦ ៨៧ ៧០៨ ៥២៣៧
អ៊ីម៉ែល៖ kanittha@propertyguru.com

អំពីកិច្ចប្រជុំកំពូលអចលនទ្រព្យ PROPERTYGURU ប្រចាំអាស៊ី៖
កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីគឺជាការប្រមូលផ្តុំនូវគំនិតល្អបំផុតផ្នែកឧស្សាហកម្ម អ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើការសម្រេចកម្រិតកំពូលៗ។ ត្រូវបានរៀបចំឡើងដើម្បី ‘ការអប់រំ នវានុវត្តន៍ និងការបំផុសគំនិត’ កិច្ចប្រជុំកំពូលនេះផ្តោតលើការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ អគារបៃតង និរន្តរភាព និងនវានុវត្តន៍។ ដោយមានអ្នកចុះឈ្មោះចូលរួមជាង ៥០០នាក់ ដែលក្នុងនោះរួមមានអ្នកជំនាញផ្នែកអចលនទ្រព្យ និង proptech បុគ្គលឆ្នើមផ្នែកអាកាសធាតុ ជ័យលាភីពានរង្វាន់ជើងឯកផ្នែកនិរន្តរភាព និន្នាការទីផ្សារ និងបច្ចេកវិទ្យា trendsetters, និងប្រតិបត្តិករបច្ចេកវិទ្យាធុរកិច្ចថ្មីៗមកពីជុំវិញតំបន់ និងអ្នកដែលចូលរួមមកពីកន្លែងដទៃទៀត ដែលចូលរួមក្នុងការរិះរកគំនិតថ្មីៗការផ្លាស់ប្តូរគំនិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នករួមអាជីពនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីតាមប្រព័ន្ធអនឡាញ ដែលរួមមានចំណាប់អារម្មណ៍ជាសកល ករណីសិក្សា ការពិភាក្សាជាក្រុម បន្ទប់អន្តរកម្ម និងសាលតាំងពិពណ៌ និងការភ្ជាប់បណ្តាញNetworkingតាមប្រព័ន្ធអនឡាញ ។

កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញក្លាយជាផ្នែកដ៏រំជើបរំជួលមួយនៃ “PropertyGuru Week“ នៅខែធ្នូ ឆ្នាំ២០២១ ស្របពេលជាមួយនឹងពិធីប្រគល់ពានរង្វាន់ PropertyGuru Awards ប្រចាំអាស៊ីផ្លូវការវគ្គផ្តាច់ព្រ័ត្រនៅលើកម្រាលព្រំព័ណ៌ក្រហម ដែលមានការចូលរួមពីបណ្តាអ្នកអភិវឌ្ឍន៍ក្នុងតំបន់ល្អបំផុត និងអ្នកឈានមុខគេក្នុងវិស័យអចលនទ្រព្យ ហើយមានការចូលរួមទស្សនាពីវិនិយោគិន ភ្នាក់ងារអចលនទ្រព្យ និងអ្នកប្រើប្រាស់តាមរយៈការផ្សាយបន្តផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ AsiaRealEstateSummit.com

អំពីសម្ព័ន្ធក្រុមហ៊ុន PROPERTYGURU GROUP៖
PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាវិស័យអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងជាទិសដៅអាទិភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យចំនួន ៣៧លាននាក់ដែលស្វែងរកផ្ទះសម្បែងក្នុងក្តីស្រមៃរបស់ពួកគេជារៀងរាល់ខែ។ សម្ព័ន្ធក្រុមហ៊ុន PropertyGuru Group និងបណ្តាក្រុមហ៊ុនរបស់សម្ព័ន្ធផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងបញ្ជីអចលនទ្រព្យជាង ២.៨ លាន ទស្សនៈឆ្លុះបញ្ចាំងស៊ីជម្រៅ និងដំណោះស្រាយនានាដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តលើអចលនទ្រព្យប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

PropertyGuru.com.sg ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៧ និងបានជួយជំរុញទីផ្សារអចលនទ្រព្យសិង្ហបុរីតាមប្រព័ន្ធអនឡាញ និងផ្តល់នូវតម្លាភាពក្នុងការស្វែងរកអចលនទ្រព្យសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុនបានរីកលូតលាស់រហូតក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានការរីកចម្រើនខ្ពស់ជាមួយនឹងផលបត្រដ៏រឹងមាំនៅក្នុងវិស័យអចលនទ្រព្យឈានមុខគេនៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ដូចជាកម្មវិធីទូរសព្ទដែលទទួលបានពានរង្វាន់ វេទិកាជំរុញការលក់របស់អ្នកអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់, FastKey; ទីផ្សារទទួលបញ្ចាំ PropertyGuru Finance និងការរៀបចំដាក់លក់អចលនទ្រព្យជាច្រើនទៀត រួមទាំងពិធីប្រគល់ពានរង្វាន់ និងការផ្សព្វផ្សាយនៅទូទាំងអាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×