Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការមួយចំនួន លូកដៃអន្តរាគមន៍ រឿងវិវាទរវាងប្រជាពលរដ្ឋ ២៤១គ្រួសារ ជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង

ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានធំៗមួយចំនួនបានចុះផ្សាយអំពីរឿងវិវាទរវាងប្រជាពលរដ្ឋចំនួន ២៤១គ្រួសារ នៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជាមួយល្បីឈ្មោះឧញ៉ាពីរ គឺរូបឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង (ម្ចាស់បុរីប៉េងហួត) លើទំហំដីជិត ៦០ហិកតា គឺមានមន្ត្រីមាននៅក្នុងជួររាជរដ្ឋាភិបាល និងរដ្ឋលេខាធិការមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) បានអន្តរាគមន៍ទៅបណ្តាសារព័ត៌មាន ដើម្បីសុំកុំឲ្យបន្តផ្សព្វផ្សាយព័ត៌មានដ៏រស៊ើបមួយនេះជាបន្តទៀត។

មានការចោទសួរថា តើរដ្ឋលេខាមួយចំនួនដែលអន្តរាគមន៍ក្នុងរឿងនេះ មានពាក់ព័ន្ធអ្វីដែរនៅក្នុងរឿងនេះ? បានជាលូកដៃក្នុងរឿងវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ២៤១គ្រួសារ ជាមួយឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង?។
ការលូកដៃអន្តរាគមន៍របស់រដ្ឋលេខាធិការទាំងនោះ ខណៈប្រជាពលរដ្ឋចំនួន២៤១គ្រួសារកំពុងតែស្វែងរកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្តឹងប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងបក្ខពួកទៅររដ្ឋមន្ត្រីក្រសួងដែនដី កាលពីពេលថ្មីៗនេះ តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអគ្គស្នងការដ្ឋាន នគរបាលជាតិកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ការចាប់ខ្លួននេះ គឺនៅក្នុងហាងកាហ្វេមួយកន្លែង នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួន គឺលោកប៊ូ រ៉ន ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃ។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានបញ្ជូនខ្លួនលោកប៊ូ រ៉ន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
បន្ទាប់ពីមានការចាប់ខ្លួនតំណាងរបស់ពួកគេ គឺប្រជាពលរដ្ឋបាននាំគ្នាទៅតវ៉ានៅលើដីដែលមានវិវាទជាមួយឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការលើកបដារ និងកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ និងសុំជួយអន្តរាគមន៍ឲ្យមានការដោះលែងតំណាងរបស់ពួកគាត់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ហើយសុំឲ្យសម្តេចជួយពិនិត្យពិចារណាក្នុងការចាប់ប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លី (សម្តេចធ្លាប់បានមានប្រសាសន៍ថា គ្មានប្រជាពលរដ្ឋណាត្រូវចាប់ខ្លួនក្នុងរឿងទំនាស់ដីធ្លីនោះទេ) ។ ស្នើសុំឲ្យសម្តេចជួយដោះស្រាយបញ្ហាដីធ្លីដែលអូសន្លាយពេលជាច្រើនឆ្នាំមកហើយ និងជួយទប់ស្កាត់បុរីប៉េងហួតកុំឲ្យបូមខ្សាច់បន្តទៀត។ ហើយទាមទារឲ្យខាងក្រសួងចុះវាស់វែងអំពីបញ្ហាដីធ្លីដែលប្រជាពលរដ្ឋបានរកឃើញថា ប្លង់ចាស់របស់លោកស្រី ស៊ុយ សុផាន ខុសពីប្លង់របស់ប្រជាពលរដ្ឋ ពីព្រោះប្លង់នោះមិនមែនជាន់គ្នាទេ ហើយការធ្វើប្លង់ថ្មីរបស់ប្រធានមន្ទីរសុរិយោដីរាជធានីភ្នំពេញ គឺខុសទៅនិង ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្ត្រី។
នៅលើបដារបានសរសេរថា “លោក ហ៊ីង សុទ្ធ អតីតមេភូមិព្រែកថ្មី ក្នុងឆ្នាំ១៩៨៩ បានបដិសេធថា រូបគាត់មិនបានចែកដីឲ្យទៅលោកស្រី ស៊ុយ សុផាន និងបក្ខពួករបស់គាត់នោះទេ”។

ទាក់ទងករណីនេះ ចៅសង្កាត់ព្រែកថ្មី លោកលីវ វណ្ណថេង មិនអាចសុំការអត្ថាធិប្បាយបានទេកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយទូរស័ព្ទចូលជាច្រើនលើកមិនមានអ្នកទទួល បន្ទាប់ពីមិនមានអ្នកទទួលក៏ចុចបិទតែម្តង។
ចំពោះករណីវិវាទនេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែតុលា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការងារនេះកន្លងមកក្រុមអធិការកិច្ចក្រសួងដែនដី គឺជាអ្នកធ្វើជាមួយប្រជាជន ២៤១គ្រួសារ។ ហើយក្រសួងបាន ធ្វើការស៊ើបអង្កេតសព្វបែបសព្វយ៉ាងទាំងអស់ ហើយដីនេះពីមុននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយបានកាត់ពីខេត្តកណ្តាល ចូលមកភ្នំពេញ ពេលដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺគេមានប័ណ្ណកម្មសិទ្ធិនៅខេត្តកណ្តាលរួចទៅហើយ អីចឹងនៅពេលកាត់ពីខេត្តកណ្តាលចូលមករាជធានីភ្នំពេញ ខ្ញុំគ្រាន់ តែប្តូរសំបកប័ណ្ណ ទេ។

លោកបានបញ្ជាក់ថា ខាងក្រសួង ធ្វើអធិការកិច្ចរួចអស់ហើយ គួរតែទៅសួរខាងអធិការកិច្ចក្រសួងដែនដី ព្រោះក្រសួងជាអ្នកហៅប្រជាពលរដ្ឋទាំង ២៤១គ្រួសារមកក្រសួងដើម្បីបង្ហាញភស្តុតាង ហើយក្រសួងក៏បាន ធ្វើលិខិតច្រានចោលអស់ហើយកន្លងមក ហើយសំខាន់យើងអ្នក ធ្វើវាអត់ខុស។
យោងតាមពាក្យបណ្តឹងរបស់ប្រជា ពលរដ្ឋបាន ឲ្យដឹងថា តាំងពីឆ្នាំ២០១៧ ក្រុមការងារដោះស្រាយជីវិវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការដោះស្រាយដីទំនាស់ទំហំ ៥៨ហិកតា ស្ថិតនៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះ រហូតមកមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចេញប័ណ្ណថ្មី ការផ្ទេរផ្នូរ ឬការធ្វើចរន្តកាគ្រប់ប្រភេទលើដីកំពុងមានទំនាស់នេះទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួន ០២លើក ដើម្បីបង្កើនប្រសិទ្ធិភាព លើកទី១. នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លើកទី២. នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២០។ ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មិនដែលហៅប្រជាពលរដ្ឋមកដោះស្រាយទេ។ ហើយក៏បានដាក់ពាក្យបណ្តឹងទប់ ស្ងាត់បន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ថែមទៀត។ ស្រាប់តែនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកថៃ ជាហួត និងលោកហៀង ប៊ុនប៉េង បានធ្វើសកម្មភាពតទុយោបូមដីដាក់ចូលលើទីតាំងដីរបស់ប្រជាពលរដ្ឋដែលក្រសួងកំពុងតែដោះស្រាយជម្លោះនេះ ពេលប្រជាពលរដ្ឋចុះទៅឃាត់គេបានបង្ហាញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ០២ សន្លឹក ហើយ អះអាងថា បានទិញដីនេះពីលោកស្រី ស៊ុយ សុផាន ហើយ។

នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានរំលឹកពីការប្តឹងតវ៉ាគ្នាជាមួយក្រុមហ៊ុនផានអីម៉ិចខ្លះៗថា កាលលោកស្រី ស៊ុយ សុផាន នៅរស់គាត់បានយកប័ណ្ណកម្មសិទ្ធិទីតាំងដីនៅកន្លែងផ្សេង ដែលធ្វើឡើងតាមរយៈឯកសារក្លែងបន្លំយកមកប្ដឹងចាញ់ប្រជាជនគ្រប់កន្លែង។ ប្រជាជនក៏បានសុំឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅវាស់វែងរកទីតាំងដីតាមប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ស៊ុយ សុផាន ថា បើវាស់ទៅទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួកជាន់លើដីរបស់ប្រជាពលរដ្ឋដែលកំពុងប្តឹងតវ៉ាហ្នឹង ប្រជាពលរដ្ឋសន្យាថា ឈប់មកតវ៉ាទៅទៀតហើយ ប៉ុន្តែលោកស្រី ស៊ុយ សុផាន ប្រកែកមិនព្រមឲ្យវាស់វែងទេ ក្រោយមកក្រសួងបានកោះហៅដោះស្រាយម្ដងទៀត តែលោកស្រី ស៊ុយ សុផាន អត់ចូលខ្លួនតែម្តង។ ហើយឥឡូវលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីឲ្យត្រូវលើទីតាំងដីកំពុងមានទំនាស់នេះឲ្យទៅលោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង ទាំងកំរោលតែម្តង ដើម្បី ប្លន់យកដីពីប្រជាពលរដ្ឋ បន្ទាប់ពីលោកស្រី ស៊ុយ សុផាន បានមរណៈភាពទៅ។ ករណីនេះលោក សារិន វណ្ណ និងបក្ខពួក បានធ្វើបំពាន ស.ជ.ណ លេខ ១០៥ ស.ជ.ណ. ឧស ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ រដ្ឋបាលសុរិយោដីផ្អាកការចុះបញ្ជី ឬធ្វើការផ្ទេរផ្ទូរដីដែលមិនទាន់ដោះស្រាយរួច ដែលក្រសួងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ នេះជាអំពើរំលោភលើការហាមឃាត់របស់គណៈរដ្ឋមន្ត្រីធ្ងន់ធ្ងរណាស់ ប្រជាពលរដ្ឋទទួលយកមិនបានទេ ដូចនេះសូមលោកឧបនាយករដ្ឋមន្តី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្ចាស់ដីទាំង២៤១គ្រួសារ សំណូមពរចំនួន ៣ចំណុច រួមមានៈ ១.
សុំ អន្តរាគមន៍ពីឯកឧត្តមឧបនាយករដ្ឋមន្តី ជា សុផារ៉ា ធ្វើការឃាត់សកម្មភាពឈប់ឲ្យបូមដីដាក់លើដីរបស់ប្រជាទាំងអស់គា្នជាបន្ទាន់។ ២. មោឃៈភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2154 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2155 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ និងវិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួនទៀតដែលបានធ្វើរំលោភលើដីទំនាស់សរុប ៥៨ ហិកតា។ ៣. សុំផ្ដន្ទាទោសជាទម្ងន់ដល់លោក សារិន វណ្ណា និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅទៅតាមផ្លូវច្បាប់។
ចំណែកឧកញ៉ា ថៃ ជាហួត និង ហៀង ប៊ុនប៉េង មិនអាច សុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះ។

រីឯឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលចុចបិទ គ្រាន់តែឮអ្នកសារព័ត៌មាន។

ប្រជាពលរដ្ឋបានចូលខមមិននៅក្នុងហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យជួយរកយុត្តិធម៌រឿងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក បានឃុបឃិតគ្នាជាប្រព័ន្ធលួចធ្វើវិញ្ញាបនបត្រសំគាល់អចលនវត្ថុលើដីកំពុងមានទំនាស់ទំហំ ៥៨ហិកតា ឲ្យទៅឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង ដែលធ្វើរំលោភលើ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយនឹងការសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋក៏បានដាក់ជូននៅលិខិតពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្ចាស់ដីចំនួន ២៤១គ្រួសារ ប្តឹងលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក ទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។

បើយោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានជមម្រាបទៅលោកស្រី ស៊ុយ សុផាន អំពីករណីសំណើសុំពិនិត្យ និងដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ ២៤១គ្រួសារ ដែលពុំមានឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដីស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅថា កន្លងមកក្រុមការងាររបស់ក្រសួងបានអញ្ជើញគូភាគីមកសម្របសម្រួលដោះស្រាយជាច្រើនលើកប៉ុន្តែពុំមានការព្រមព្រៀងគ្នា និងទុកករណីនេះជូនភាគីធ្វើការដោះស្រាយដោយផ្ទាល់ ឬតាមផ្លូវច្បាប់។ តាមការពិនិត្យឯកសារឃើញថា បណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុរបស់លោកស្រី (ស៊ុយ សុផាន) មានចុះបញ្ជីត្រឹមត្រូវក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុរបស់រដ្ឋបាលសុរិយោដី។

យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជម្រាបទៅតំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ និងលោកស្រី ស៊ុយ សុផាន អំពីករណីសំណើសុំដោះស្រាយវិវាទដីធ្លីរវាប្រជាពលរដ្ឋ ២៤១គ្រូសារ ជាមួយឈ្មោះ ស៊ុយ សុផាន ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅថា បន្ទាប់ពីទទួលសំណើរបស់លោក លោកស្រី រួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់កក្រុមការងារចុះពិនិត្យដោះស្រាយ និងបានអញ្ជើញគូភាគីវិវាទមកធ្វើការសម្របសម្រួលជាច្រើនលើក ប៉ុន្តែពុំមានការព្រមព្រៀងបញ្ចប់វិវាទទេ។ ដូចនេះ ក្រសួងសូមបញ្ចប់ការដោះស្រាយករណីនេះ ដោយទុកជូនគូភាគូធ្វើការដោះស្រាយដោយផ្ទាល់ខ្លួន ឬតាមផ្លូវច្បាប់។

យោងតាមកំណត់ហេតុរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញឲ្យដដឹងថា … ភាគីតំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ប្រកាន់ជំហរឲ្យមានការចុះវាស់វែងរកចំណុចវិវាទ ដើម្បីមានមូលដ្ឋានដោះស្រាយ ដោយផ្អែកលើឯកសារលិខិតទិញលក់ រវាងអ្នកទិញនឹងអ្នកលក់ និងការកាន់កាប់ រស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋកន្លងមក ហើយម្យ៉ាងទៀតប័ណ្ណដែលចេញឲ្យលោកស្រី ស៊ុយ សុផាន កន្លងមក នេះមានភាពមិនប្រក្រតី ហើយដីនេះស្ថិតនៅទីតាំងផ្សេងបែរជាក្រុមហ៊ុនស៊ុយសុផានមកឈូសឆាយ ចូលកាន់កាប់ យកដីប្រជាពលរដ្ឋ។ ដូចនេះ ដើម្បីឲ្យមានមូលដ្ឋានគតិយុត្តឈានដល់ការសម្រេចសេចក្តី និងដើម្បីឲ្យដឹងច្បាស់ថា អំពីទីតាំងដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ជាក់ស្ដែងកន្លងមក និងទីតាំងដីក្រុមហ៊ុនដែលមានក្នុងប័ណ្ណ ជាន់គ្នា ឬមិនជាន់យ៉ាងណានោះ។ ករណីពុំបានចុះវាស់វែងតាមចំណារឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើសុំក្រុមការងារធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យសម្រេច។

ចំណែកភាគីលោកស្រី ស៊ុយ សុផាន ប្រកាន់ជំហរ មិនអនុញ្ញាតឲ្យចុះវាស់វែង ព្រោះទីតាំងដីរបស់គាត់ ជាដីមានប័ណ្ណកម្មសិទ្ធិរួចហើយ ដោយឡែកឯកសារទិញលក់របស់ប្រជាពលរដ្ឋពុំមានអាជ្ញាធរទទួលសស្គាល់ទេ។
យោងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គឺបានបញ្ជាក់ថា ករណីនេះ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យស្រាយជ្រាវ និងបានអញ្ជើញគូភាគីមកធ្វើការសម្រុះសម្របជាច្រើនលើក ប៉ុន្តែពុំមានការព្រមព្រៀងបញ្ចប់វិវាទទេ។ ដូចនេះ ក្រសួងបានបញ្ចប់ការដោះស្រាយករណីនេះ ដោយទុកជូនភាគីធ្វើការដោះស្រាយដោយផ្ទាល់ ឬតាមផ្លូវច្បាប់ តាមលិខិតលេខ ៣៩២៨ ដនស/អគ្គាធិ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាការឆ្លើយតបទៅនិងរបាយការណ៍របស់របស់អគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរចារលើរបាយការណ៍នោះថា “បន្តសម្របសម្រួល”។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា តាំងពីឆ្នាំ២០១៧ ក្រុមការងារដោះស្រាយជីវិវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការដោះស្រាយដីទំនាស់ទំហំ ៥៨ហិកតា ស្ថិតនៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះ រហូតមកមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចេញប័ណ្ណថ្មី ការផ្ទេរផ្នូរ ឬការធ្វើចរន្តកាគ្រប់ប្រភេទលើដីកំពុងមានទំនាស់នេះទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួន ០២លើក ដើម្បីបង្កើនប្រសិទ្ធិភាព លើកទី១. នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លើកទី២. នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២០។ ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មិនដែលហៅប្រជាពលរដ្ឋមកដោះស្រាយទេ។ ហើយក៏បានដាក់ពាក្យបណ្តឹងទប់ ស្ងាត់បន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ថែមទៀត។ ស្រាប់តែនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកថៃ ជាហួត និងលោកហៀង ប៊ុនប៉េង បានធ្វើសកម្មភាពតទុយោបូមដីដាក់ចូលលើទីតាំងដីរបស់ប្រជាពលរដ្ឋដែលក្រសួងកំពុងតែដោះស្រាយជម្លោះនេះ ពេលប្រជាពលរដ្ឋចុះទៅឃាត់គេបានបង្ហាញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ០២ សន្លឹក ហើយ អះអាងថា បានទិញដីនេះពីលោកស្រី ស៊ុយ សុផាន ហើយ។

នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានរំលឹកពីការប្តឹងតវ៉ាគ្នាជាមួយក្រុមហ៊ុនផានអីម៉ិចខ្លះៗថា កាលលោកស្រី ស៊ុយ សុផាន នៅរស់គាត់បានយកប័ណ្ណកម្មសិទ្ធិទីតាំងដីនៅកន្លែងផ្សេង ដែលធ្វើឡើងតាមរយៈឯកសារក្លែងបន្លំយកមកប្ដឹងចាញ់ប្រជាជនគ្រប់កន្លែង។ ប្រជាជនក៏បានសុំឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅវាស់វែងរកទីតាំងដីតាមប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ស៊ុយ សុផាន ថា បើវាស់ទៅទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួកជាន់លើដីរបស់ប្រជាពលរដ្ឋដែលកំពុងប្តឹងតវ៉ាហ្នឹង ប្រជាពលរដ្ឋសន្យាថា ឈប់មកតវ៉ាទៅទៀតហើយ ប៉ុន្តែលោកស្រី ស៊ុយ សុផាន ប្រកែកមិនព្រមឲ្យវាស់វែងទេ ក្រោយមកក្រសួងបានកោះហៅដោះស្រាយម្ដងទៀត តែលោកស្រី ស៊ុយ សុផាន អត់ចូលខ្លួនតែម្តង។ ហើយឥឡូវលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីឲ្យត្រូវលើទីតាំងដីកំពុងមានទំនាស់នេះឲ្យទៅលោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង ទាំងកំរោលតែម្តង ដើម្បី ប្លន់យកដីពីប្រជាពលរដ្ឋ បន្ទាប់ពីលោកស្រី ស៊ុយ សុផាន បានមរណៈភាពទៅ។ ករណីនេះលោក សារិន វណ្ណ និងបក្ខពួក បានធ្វើបំពាន ស.ជ.ណ លេខ ១០៥ ស.ជ.ណ. ឧស ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ រដ្ឋបាលសុរិយោដីផ្អាកការចុះបញ្ជី ឬធ្វើការផ្ទេរផ្ទូរដីដែលមិនទាន់ដោះស្រាយរួច ដែលក្រសួងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ នេះជាអំពើរំលោភលើការហាមឃាត់របស់គណៈរដ្ឋមន្ត្រីធ្ងន់ធ្ងរណាស់ ប្រជាពលរដ្ឋទទួលយកមិនបានទេ ដូចនេះសូមលោកឧបនាយករដ្ឋមន្តី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្ចាស់ដីទាំង២៤១គ្រួសារ សំណូមពរចំនួន ៣ចំណុច រួមមានៈ ១. សុំអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្តី ជា សុផារ៉ា ធ្វើការឃាត់សកម្មភាពឈប់ឲ្យបូមដីដាក់លើដីរបស់ប្រជាទាំងអស់គា្នជាបន្ទាន់។ ២. មោឃៈភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2154 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2155 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ និងវិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួនទៀតដែលបានធ្វើរំលោភលើដីទំនាស់សរុប ៥៨ ហិកតា។ ៣. សុំផ្ដន្ទាទោសជាទម្ងន់ដល់លោក សារិន វណ្ណា និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ CEN

×