Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានរឿងអាស្រូវជាច្រើន ! លោកចាត ស៊ីនាង ត្រូវបានដកចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល

spot_img

ភ្នំពេញ ៖ នៅទីបំផុតលោកចាត ស៊ីនាង ត្រូវបានដកចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល ដោយឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ ការដកលោកចាត ស៊ីនាង នេះ គឺបន្ទាប់ពីមានរឿងអាស្រូវជាច្រើន បានកើតមាននៅក្នុងពន្ធនាគារខេត្តកណ្តាលជាបន្តបន្ទាប់។

មន្ត្រីពន្ធនាគារនៅខេត្តកណ្តាលបានសាទរចំពោះរាជរដ្ឋាភិបាលដែលសម្រេចដកលោកចាត ស៊ីនាង ចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចេញអនុក្រឹត្យសម្រេចតែងតាំងលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ ១ ចាត ស៊ីនាង អត្តលេខ ០០៥៣ ទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកតំណែងលោកលោកចាត ស៊ីនាង គឺមួយសប្តាហ៍ក្រោយមក ពោលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងលោកឧត្តមអគ្គានុរក្ស ឯម និមល អត្តលេខ ០១៦៣ ឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្ដាល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×