Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកយោធាស៊ូដង់ ចាប់នាយករដ្ឋមន្រ្ដី និងគណៈរដ្ឋមន្រ្ដី របស់លោកឃុំខ្លួន

spot_img

រដ្ឋធានី Khartoum ៖ ពួកយោធាមួយក្រុម មិនដឹងជាមកពីអង្គភាពណា បាននាំគ្នាឡោមព័ទ្ធភូមិគ្រឹះរបស់នាយករដ្ឋមន្រ្ដីស៊ូដង់ ហើយចាប់លោកនាយករដ្ឋមន្រ្ដី និងគណៈរដ្ឋមន្រ្ដីរបស់លោក ឃុំខ្លួន នៅក្នុងផ្ទះ កាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែតុលា ដោយដកស្រង់ប្រភពព័ត៌មាន ពីបណ្ដាញទូរទស្សន៍ Al Hadath TV ថា លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ ត្រូវបានពួកយោធាឡោមព័ទ្ធលំនៅឋានរបស់គាត់ ហើយបានចាប់លោកនាយករដ្ឋមន្រ្ដីឃុំខ្លួន នៅក្នុងផ្ទះ។ ប៉ុន្ដែ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា ពួកយោធាទាំងនោះ បានចេញមកពីអង្គភាពណា ហើយអ្នកណាជាអ្នកបញ្ជាបែបនេះដែរ។ ចំណែកគណៈរដ្ឋមន្រ្ដីរបស់លោកជាច្រើនរូប គ៏ត្រូវបានចាប់ខ្លួនផងដែរ។

បណ្ដាញផ្សព្វផ្សាយនានា នៅក្នុងប្រទេសស៊ូដង់ បានរាយការណ៍ថា សកម្មភាពប្រឆាំងនឹងលោកនាយករដ្ឋមន្រ្ដី Abdallah Hamdok បានកើតឡើងភ្លាមៗ ក្រោយពេលពួកយោធាស៊ូដង់ បានចាប់ខ្លួនមន្រ្ដីស៊ីវិលជាច្រើនរូប រួមទាំង ទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្ដីម្នាក់ និងសមាជិក នៃក្រុមប្រឹក្សាអធិបតេយ្យភាពម្នាក់។ ដោយឡែក ផ្លូវជាច្រើន នៅក្នុងរដ្ឋធានី នៃប្រទេសស៊ូដង់ ក៏ត្រូវបានបិទ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×