រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍ចំនួន ១១៧ស្តង់ ដែលបានដាក់តាំងបង្ហាញនូវកញ្ចប់ដំណើរកម្សាន្ត និងផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជាច្រើននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ប្រព្រឹត្តទីរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















