ភ្នំពេញ៖ស្ត្រីម្នាក់រងបណ្តឹងពីដៃគូរកស៊ីរបស់ខ្លួន រឿងមិនទទួលខុសត្រូវលើប្រាក់វិនិយោគរួមគ្នា ហើយបានព្យាយាមគេចវេស ដោយមិនបានបង់ប្រាក់វិនិយោគ ទៅដៃគូរបស់ខ្លួនវិញនោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន។

ស្ត្រីជាប់ចោទរូបនោះឈ្មោះ សុខ វណ្ណធី ។ ស្ត្រីជាប់ចោទ បានស៊ីដាច់លុយវិនិយោគរួមគ្នា ពីដៃគូវិនិយោគរួមគ្នា ហើយត្រូវដៃគូប្តឹងទាមទារប្រាក់វិនិយោគមកវិញ តែឈ្មោះ សុខ វណ្ណធី បានព្យាយាមគេចវេស ដោយមិនបានបង់ប្រាក់វិនិយោគ ទៅដៃគូរបស់ខ្លួនវិញ។
ក្រោយជួបបញ្ហានេះ ដៃគូវិនិយោគបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅស្ត្រីរូបនេះ ជាច្រើនសារឱ្យចូលដោះស្រាយបញ្ហានេះ។ តែស្ត្រីរូបនេះ មិនព្រមចូលដោះស្រាយ ទើបឈានដល់តុលាការចេញដីកា ឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ស្ត្រីរូបនេះ ត្រូវបាលកម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅថ្ងៃទី២៤ ខែតុលា ហើយត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួន ជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប