Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីផ្អាកចរាចរណ៍រថយន្តធុនធំឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ទៅផ្សារកន្ទួត ខេត្តកណ្តាល ដោយសារទឹកជំនន់ហូរកាត់

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២០អា ឬផ្លូវ១០៤ ចាប់ពីរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

បើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បថ្លែងប្រាប់បណ្ដាញព័ត៌មាន នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅតាមផ្លូវលេខ២០អាខាងលើនេះ គឺព្រោះតែស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវនេះយ៉ាងគំហុក។

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អាឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចអោយធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។ ការសម្រេចបែបនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥តុលានេះ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ចុះពិនិត្យស្ថានភាពទឹក ទាំងយប់។ កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនអោយមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។ ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លឹមគានហោ បានសម្រេចបិទទ្វាទឹកជាច្រើនទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ។បន្ទាប់មកទៀតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែលលោកទាំង២គឺលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបន្តដំណើរមកពិនិត្យទ្វាទឹកនៅសង្កាត់ព្រៃវែងខណ្ឌដង្កោទៀតមុនវិលទៅកេហដ្ឋានវិញ៕

៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×