Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែកបើករថយន្តកាមរីហាយប្រ៊ីត ពាក់ផ្លាកលេខខេមរភូមិន្ទ ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តកាមរីហាយព្រីតមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងល្បឿនលឿន ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់រថយន្តផ្ងារជើង បន្ទាប់មកបានពលរដ្ឋជួយលើកផ្កាប់ដូចដើមវិញ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចនៅស្តុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ស្រវឹងស្រា ជោកជាំ បានបើករថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-6357 បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយភ្លាមៗនោះបានប្រជាពលរដ្ឋជិតខាង ជួយលើករថយន្តឲ្យឲ្យផ្កាប់ដូចដើមវិញ សំណាងល្អតែកុងរថយន្តមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួន និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×