Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សរាប់ពាននាក់បានជម្លៀសចេញពីគ្រោះទឹកជំនន់ក្នុងតំបន់កណ្តាលប្រទេសវៀតណាម

spot_img

ក្រោយស្ថានភាពភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយពេលអស់ជាច្រើនម៉ោងបានបង្កឲ្យមានជាទឹកជំនន់ខ្លាំងនៅតំបន់ជាច្រើននៃភាគកណ្តាលប្រទេសវៀតណាម ខណៈជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្សម្នាក់ ជាមួយនឹងការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីទីតាំងរងគ្រោះ។

ខ្សែវីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ VTV បានបង្ហាញអំពីសកម្មភាពប្រជាជនកំពុងរើរបស់របរ និងគ្រឿងសង្ហារិមចេញពីផ្ទះលិចទឹករបស់ពួកគេក្នុងខេត្ត ហ្គង ណា​ម ខណៈទឹកកំពុងហូរសម្រុកកាន់តែខ្លាំង។

នៅក្នុងខេត្តហ្គង ងៃវិញ ដែលជាកន្លែងមានមនុស្សយ៉ាងហោចណាស់ ៤៥០០នាក់ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍នេះ ដោយក្មេងៗបានអង្គុយលើក្បូនបណ្តោះអាសន្នដើម្បីផ្លាស់ទីតាមដងផ្លូវមួយ ខណៈដែលអ្នកផ្សេងទៀតបានដើរឆ្លងកាត់ទឹកជន់លិចយ៉ាងជ្រៅ ហើយខ្លះរុញម៉ូតូដែលជាប់គាំងថែមទៀតផង។

ក្នុងនោះ ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបត្រូពិចនៅសមុទ្រចិនខាងត្បូងត្រូវបានគេព្យាករណ៍ថា នឹងបង្កឱ្យមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងតំបន់ឆ្នេរភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម។

ជាក់ស្តែង ប្រទេសវៀតណាម​ងាយ​នឹង​មាន​ព្យុះ​និង​ទឹក​ជំនន់​ដោយសារ​ប្រទេសនេះជាដែនដីមានឆ្នេរ​សមុទ្រ​វែង ហើយគ្រោះធម្មជាតិ ដែលតែងកើតមានឡើងក្នុងប្រទេសនេះភាគច្រើនជាទឹកជំនន់ និងការរអិលបាក់ដីដែលបានសម្លាប់មនុស្សអស់៨៧៨នាក់កាលពីឆ្នាំមុន៕ ប្រភព៖ CNA

spot_img
×