ភ្នំពេញ ÷ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងដោយអាជីវករលក់ដូរ នៅក្នុងផ្សារចោមចៅ បានប្រទះឃើញទារិការម្នាក់ ដែលបានម្តាយយកទៅទុកចោ.លនៅលើកង់បី រួចរត់គេចខ្លួនបាត់ បន្ទាប់មកក៏មាននារីម្នាក់ បានយកទារីការនោះមកចិញ្ចឹម។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងផ្សារចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីបងប្រុសជាម្ចាស់កង់បីម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយមានស្រ្តីជាម្តាយ បានយកទារិការ ដែលទើបកើតបានតែ២ថ្ងៃនោះ យកមកផ្ញើរូបគាត់ រួចម្តាយទារិការនោះបានប្រាប់ថាសុំផ្ញើមួយភ្លែត ខ្ញុំចូលទៅរកទិញសម្ភារៈនៅក្នុងផ្សារ ក្រោយមកបុរសជាម្ចាស់កង់បី បានរង់ចាំស្រ្តីជាម្តាយអស់ជាច្រើនម៉ោង ដោយអត់ទ្រាំចាំពុំបានក៏រាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីសមត្ថកិច្ចចុះមកដល់ ស្រាប់តែមាននារីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទដ៏ធំមួយ នៅក្នុងផ្សារចោមចៅក៏សុំយកទារិការនោះ ទៅចិញ្ចឹមនិងសុំលិខិតស្នាមពីមេភូមិ និងសង្កាត់ ដើម្បីទទួលយកទារិការនោះ ទៅដោយស្របច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត





