Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធនធានទឹក ដាក់គ្រឿងចក្រ សម្ភារៈ និងកម្លាំងអន្តរាគមន៍ តាមទំនប់សណ្តស្ទឹងព្រែកត្នោត ប្រចាំការ ២៤ម៉ោង

ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមចំណាត់ការ ដោយមានគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តស្ទឹងព្រែកត្នោត ត្រៀម២៤ម៉ោងដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។

ក្នុងពេល ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រូបនេះ
ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្តស្ទឹងព្រែកត្នោត នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានបង្ហាញពីការត្រៀមលក្ខណៈឲ្យដឹងថា ក្រៅពីគ្រឿងចក្រ សម្ភារៈ និងកម្លាំងអន្តរាគមន៍ , ក្រុមការងាររបស់ក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានធ្វើកាងារមួយចំនួនរួចហើយ ដូចជា ÷

  • នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូច ដែលជាផ្នែកមួយជួយរំដោះទឹកជំនន់បានប្រមាណ ១០០ម៉ែត្រគូបក្នុងមួយវិនាទី។
  • ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹក ប្រឡាយ៩៤ ប្រឡាយ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២,៥០០ម៉ែត្រ ចេញពីប្រឡាយ៩៤ និងប្រឡាយ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់។
  • លើកពង្រឹងកម្ពស់តួទំនប់តាមបណ្តោយសណ្តស្ទឹង ត្រង់ទំនាបជាប់ភូមិឋានប្រជាពលរដ្ឋ មកដល់ពេលនេះ ស្ថិតក្នុងស្ថានភាពកំពុងប្រឈម និងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×