Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋជាលើកដំបូង ៣០០លានដុល្លារ

ភ្នំពេញ៖ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការលក់មូលបត្របំណុលរដ្ឋជាលើកដំបូងនេះ គឺជាការសាកល្បង ដោយសង្ឈឹមថា វានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទានពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាល កម្ពុជានឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទាន ពីខាងក្នុងប្រទេសវិញ។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប ៣០០លានដុល្លារ។ ការលក់មូលបត្របំណុលរបស់រដ្ឋ គឺជាវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗ ប្រើប្រាស់ ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ។

ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត១៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់ IMF) ឬប្រមាណ២.២០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈប្រមាណ ៣៥គម្រោង។

បើតាមក្រសួងសេដ្ឋកិចុ្ច និងហិរញ្ញវត្ថុ ការបោះពុម្ពផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង និងការខ្ចីក្នុងទំហំខាងលើ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករមកដល់ប្រទេសកម្ពុជានោះទេ។ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១ ៦០០លាន SDR ឬ(ប្រមាណជាង ២២០០លានដុល្លារ) គឺកើនឡើង១០០លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ការបង្កើនចំនួនកម្ចីនេះ ដោយផ្អែកទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន ដូចជា ទំហំនៃតម្រូវការវិនិយោគសាធារណៈ មានការកើនឡើងជាគំហុក ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ ពីការរីករាលដាលជំងឺកូវីដ-១៩, គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងឆ្នាំ ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព, ឥណទានមានកម្រិតសម្បទានខ្ពស់ និងការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង ស្របពេលដែលស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប៕

×