Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពស៊ូដង់ធ្វើរដ្ឋប្រ.ហារយោធា រំលាយរដ្ឋាភិបាលស៊ីវិល បា.ញ់ប្រ.ហារលើក្រុមអ្នកតវ៉ា

spot_img

រដ្ឋធានីខាទូម ៖ ពួកយោធា នៃប្រទេសស៊ូដង់ ជាច្រើនក្រុមបានចុះទៅឡោមព័ទ្ធ និងចាប់ឃុំខ្លួននាយករដ្ឋមន្រ្ដី និង គណៈរដ្ឋមន្រ្ដី នៃប្រទេសអាហ្វ្រិកមួយនេះ ព្រមទាំងមេដឹកនាំស៊ីវិលជាច្រើនអ្នកផ្សេងទៀត រួចប្រកាសរំលាយរដ្ឋាភិបាលស៊ីវល ទើបនាំឲ្យមានការផ្ទុះការតវ៉ា ហើយពួកយោធា បានបា.ញ់ប្រ.ហារទៅលើពួកបាតុករ បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត និង រងរបួសជាច្រើននាក់ នៅក្នុងអំពើរដ្ឋប្រ.ហារយោធា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា ក្រោយពេលពួកយោធា បានចូលទៅឡោមព័ទ្ធគេហដ្ឋាន និងចាប់ឃុំខ្លួនលោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និង រដ្ឋមន្រ្ដីជាច្រើនរូបផ្សេងទៀត ដាក់នៅក្នុងផ្ទះរួចមក ពួកយោធាបានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលបែបនេះ នាំឲ្យមានការតវ៉ាពីប្រជាពលរដ្ឋស៊ូដង់ ហើយពួកយោធាបានបា.ញ់ប្រ.ហារទៅលើហ្វូងបាតុករ បណ្ដាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត រងរបួស។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមបាតុករ បានចេញមកតាមដងផ្លូវតវ៉ាប្រឆាំងនឹងអំពើរដ្ឋប្រ.ហារ ក្រោយពេលពួកយោធា បានចាប់ឃុំខ្លួនលោក Abdallah Hamdok នាយករដ្ឋមន្រ្ដីសូដង់ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ ហើយបានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល និង ប្រកាសដាក់ប្រទេស នៅក្នុងគ្រាអាសន្ន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ក្រៅពីនេះទៀត ពួកយោធាស៊ូដង់ បានដើរតាមផ្ទះ នៅពាសពេញរដ្ឋធានីខាទូម (Khartoum) ដើម្បីចាប់ខ្លួនអ្នកចូលរួមតវ៉ា ប្រឆាំងនឹងសកម្មភាពរដ្ឋប្រ.ហាររបស់ពួកគេ។

ដោយឡែក លោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេដឹកនាំរដ្ឋប្រ.ហារយោធា នៅស៊ូដង់ បានស្ដីបន្ទោសទៅលើជម្លោះនយោបាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទើបនាំឲ្យមានសកម្មភាពយោធាបែបនេះ។ មេដឹកនាំយោធា និងស៊ីវិល មានជម្លោះនឹងគ្នា ចាប់តាំងពីរបបគ្រប់គ្រងស៊ូដង់ដ៏យូររបស់លោក Omar al-Bashir ត្រូវបានដួលរំលំ កាលពីពីរឆ្នាំមុន ហើយរដ្ឋាភិបាលអន្តរកាល ក៏បានបង្កើតឡើង។

លោក Jeffrey Feltman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាហ្រ្វិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើរដ្ឋប្រហារនេះ។ អំពើរដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីមេដឹកនាំពិភពលោក ហើយសហរដ្ឋអាមេរិក ក៏បានសម្រេចផ្អាកជំនួយ មានទឺកប្រាក់ រហូតដល់៧០០លានដុល្លារផងដែរ។

បើតាមលោក Mohamed Osman ជាអ្នកសារព័ត៌មានរបស់ BBC ភាសាអារ៉ាប់ បានរាយការណ៍ ពីរដ្ឋធានីខាទូម មកថា កាលពីរាត្រី ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ហ្វូងបាតុករ បានចេញមកតាមដងផ្លូវនានា នៅក្នុងរដ្ឋធានី នៃប្រទេសស៊ូដង់ និងទីក្រុងផ្សេងៗទៀត។ ក្រុមបាតុករ បានទាមទារឲ្យវិលត្រឡប់ មករករបបគ្រប់គ្រងជាស៊ីវិលវិញ។ ដោយឡែក ពួកយោធា បានបាញ់ប្រហារគ្រាប់ពិត ទៅលើហ្វូងបាតុករ បណ្ដាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×