Sunday, November 28, 2021

ថ្ងៃនេះ ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោក ថយចុះខ្លាំងមិនធ្លាប់មាន

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ស្ថានភាពឆ្លងថ្មី នៃជំងឺកូវីដ-១៩ បានថយចុះមក នៅត្រឹមជាង ៣២០ ០០០ម៉ឺននាក់ និង មានករណីស្លា.ប់ថ្មីជាង៥ពាន់នាក់ ខណៈរុស្ស៊ីមានអ្នកស្លា.ប់ថ្មីច្រើនជាងគេ ហើយសហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថា នៅលើពិភពលោក បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៣២០ ៦២៣នាក់ និង មានករណីស្លា.ប់ថ្មី ៥ ១០៩នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៤៤,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ជាង៤,៩លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២២១,៩លាននាក់។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៤១ ២៨១នាក់ និង មានករណីស្លា.ប់ថ្មី ៤០៣នាក់។ នេះជាចំនួនឆ្លងកូវីដ-១៩ថ្មីច្រើនជាងគេ នៅលើពិភពលោក សម្រាប់ថ្ងៃនេះ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៦,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៥៧ ៦៦០នាក់ និង មានអ្នកជាសះស្បើយ ជាង៣៦,២លាននាក់។

រុស្ស៊ី រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៣៧ ៩៣០នាក់ និង មានករណីស្លា.ប់ថ្មី ១០៦៩នាក់។ នេះជាចំនួនស្លាប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៨,២លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ថ្មី២៣១ ៦៦៩នាក់ និងមានអ្នកជាសះស្បើយជាង៧,១លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ត្រឹមតែ៣៩នាក់ប៉ុណ្ណោះ តែមិនមានករណីស្លា.ប់ថ្មីនោះឡើយ។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៩៦ ៧៩៧នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៥៨៨នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖