វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះដោយគណនី Tik Tok មានឈ្មោះថា @kanyanatkurirang កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បង្ហាញគិលានុបដ្ឋាយិកាមួយក្រុម នាំគ្នាផ្លោះរបងពេទ្យ ទៅបេះផ្លែល្ហុងយ៉ាងត្រដាបត្រដួស គឺថាមានអ្នកទស្សនារហូតដល់ទៅ ៣.៤ លាន ដង។
ក្នុងវីដេអូគេអាចឃើញយ៉ាងច្បាស់ថា មានគិលានុបដ្ឋាយិកា ៣-៤ នាក់ ស្ថិតក្នុងសម្លៀកបំពាក់ឈុតស ដោយឈរជាបន្តបន្ទាប់គ្នានៅលើយ៉របងមន្ទីរពេទ្យ ចាប់តោងប៉ផាត់ប៉ភីងព្រោះខ្លាចធ្លាក់ទៅដី ដើម្បីផ្លោះទៅបេះផ្លែល្ហុង។ ក្នុងឃ្លីបបន្ត ក៏បានបង្ហាញគិលានុបដ្ឋាយិកាម្នាក់ ដែលឡើងដល់ដើមល្ហុង បានបេះផ្លែល្ហុងបោះបញ្ជូនឲ្យគ្នីគ្នាបន្តបន្ទាប់ ខណៈអ្នកនៅខាងក្នុងរង់ចាំទទួល។
បន្ទាប់បេះបានផ្លែល្ហុងល្មមគ្រប់គ្រាន់ហើយ លុះពេលមកដល់កន្លែង គិលានុបដ្ឋាយិកាទាំងនោះ ក៏បានចាប់ផ្តើមធ្វើបុកល្ហុងដ៏ឈ្ងុញឆ្ងាញ់ចែកគ្នាញ៉ាំយ៉ាងរីករាយ និងថែមទាំងភ្ជាប់ Capiton លើវីដេអូថា «ធ្វើការជាក្រុម តស៊ូត្បិតត្បៀតបន្តិចហើយ ព្រោះលុយឥឡូវពិបាករកណាស់!»។
ក្រោយពីបានឃើញគិលានុបដ្ឋាយិកាទាំងនោះ នាំគ្នាតស៊ូព្រោះតែដើម្បីបុកល្ហុងបែបនេះ ធ្វើឲ្យអ្នកទស្សនាអស់សំណើចស្ទើរៗគ្នាតែម្តង ព្រោះថានេះជាកម្មភាពដ៏កម្របានឃើញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@kanyanatkurirang ทำงานเป็นทีมจ้า
♬ ชอบเธอแบบนี้ – จาก “ละคร ลิขิตแห่งจันทร์” – เก่ง ธชย