Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងប្រច័ណ្ឌ ! ប្តីយកកាំបិតអារ.ក ស.ម្លាប់ប្រពន្ធ រួចអារ.ក ខ្លួនឯង តែមិនស្លា.ប់

ភ្នំពេញ ៖ ករណីឃា.ត.កម្មប្តីបានយកកាំបិតអារ.ក ប្រពន្ធ បណ្តាលឲ្យដេកស្លា.ប់នៅក្នុងថ្លុ.កឈា.មយ៉ាងអាណោចអាធ័ម។ បន្ទាប់មកបុរសជាប្តីបានអារ.ក ខ្លួនឯងតាមក្រោមតែមិនស្លា.ប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតហេតុ វេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២៦ ខែតុលា ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានប្រាប់ CEN ឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ពៅ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅក្នុងសាលារៀន មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ (ស្លា.ប់)។ ជនសង្ស័យ (ប្តី) ឈ្មោះ ពេជ្រ វិចិត្រ អាយុ៤១ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះម៉ូតូ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ មានជំងឺផ្លូវចិត្ត( របួសធ្ងន់)។

វត្ថុតាង មានផ្លែកាំបិតរុំក្រណាត់ពណ៌ខ្មៅ ធ្វើដង សម្រាប់កាត់ក្រណាត់ តុកាត់ក្រណាត់រោងចក្រ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ តាមការបំភ្លឺរបស់ឈ្មោះ គឹម ពេជ្រ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវជាបងស្រីជនរងគ្រោះបង្កើតបានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែមានអាការៈស្រងូតស្រងាត់ ពោលពាក្យមិនល្អរកាំរកូសជាមួយប្រពន្ធ (ប្រច័ណ្ឌ) រហូតដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារនិងជនសង្ស័យ បានពិគ្រោះគ្នាថានឹងទៅពេទ្យរុស្ស៊ីដើម្បីពិនិត្យព្យាបាលជំងឺ ស្រាប់តែបន្តិចក្រោយមកជនសង្ស័យបានយកកាំបិតអារ .ក ជនរងគ្រោះជា ប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យអារ.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះមានកូនប្រុស ចំនួន០២នាក់ គឺទី១- ឈ្មោះ វិចិត្រ រតនា ភេទប្រុស អាយុ១៥ឆ្នាំ និង២- ឈ្មោះ វិចិត្រ រតនៈ ភេទប្រុស អាយុ ១០ឆ្នាំ ។
សពបានប្រគល់ឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ ក្រោយបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក បានដាច់ស្លា.ប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×