Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹកជាលើកចុងក្រោយ ឱ្យប្រជាពលរដ្ឋនានា ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាលើកចុងក្រោយ ឱ្យប្រជាពលរដ្ឋនានា ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបក្រើនរំលឹកចុងក្រោយ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដី-១៩ ដូសជំរុញ ឬដូសទី៣ ដែលចាក់ដោយក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន កុះករបានអញ្ជើញមកទទួលវ៉ាក់សាំង ដែលបង្ហាញឱ្យឃើញពីការចូលរួមចំណែកដ៏មានសារៈសំខាន់ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ឱ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺ កូវីដ-១៩។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង មិនទាន់សមាមាត្រនឹងចំនួនតូលេខដែលត្រូវទទួល ចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ) នឹងទទួលចាក់ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត (ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ) ខណៈពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌ ទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដួសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្តល់កិច្ចសហការខ្ពស់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×