Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ របស់ លោករ៉ុង ឈុន និង គូកន ២នាក់ ពាក់ព័ន្ធបទល្មើស ការញុះញង់ឲ្យមានអសន្តិសុខ ដល់ប្រទេសជាតិ!!!

ភ្នំពេញ ៖ សាលាដំបូង រាជធាមកនីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ បានជំនុំជម្រះលើកបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ លោក រ៉ុង ឈុន និងគូកន ចំនួន ២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្តកាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។

សវនាការនេះ បានធ្វើឡើងជាសាធារណៈក្រោមការដឹកនាំដោយលោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ និង មានវត្តមានជនជាប់ចោទទាំង៣នាក់, មេធាវីការពារក្តីជនជាប់ចោទ, មេធាវីការពារក្តី រដ្ឋាភិបាល ព្រមទាំងមានការចូលរួមស្តាប់ និង សង្កេតការណ៍ អំពីសំណាក់អង្គការក្រៅរដ្ឋាភិបាល និង ស្ថានទូតបរទេស ពាក់ព័ន្ធមួយចំនួនផងដែរ។

លោកយន់ ណារ៉ុង ជាចៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង ៣នាក់ នេះ មានឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យប្រាក់ចំនួន ២ លានរៀល។

ចំណែកឯ ជនជាប់ចោទ២នាក់ ឈ្មោះ ឈ្មោះ តុល និមល ភេទប្រុស អាយុ ៤០ ឆ្នាំ និង ឈ្មោះ ស កណ្ណិការ ភេទ ស្រី អាយុ ៣៧ ឆ្នាំ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ ខែ និង ពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។

តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់ រួមគ្នា សងសំណងចិត្ដ ចំនួន ៤០០ លានរៀល (ប្រមាណ ១០ម៉ឺន ដុល្លារអាមេរិក) អោយទៅគណៈកម្មាធិការកម្ពុជា ដែលជាភាគី ដើមបណ្ដឹងនៅតែក្នុងរឿងក្តីនេះ។

តែជនជាប់ចោទទាំង៣នាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់ សាលាឧទ្ធរណ៍ ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បណ្ដាលឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ” តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានចាប់ខ្លួនកាលពីអំឡុងខែ កក្កដា និង សីហា ឆ្នាំ២០២០ ក្រោយលោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា។
ក៏គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយលើកឡើងថា លោករ៉ុងឈុន ផ្សាយនូវព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត។

នាពេលសវនាការ, ជនជាប់ចោទទាំង៣ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគេ ដូចបទចោទខាងលើ និង ការកាត់ទោសពួកគេអោយមានទោស អំពើសំណាក់លោកចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ។

ពួកគេបានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេត្តាជួយផ្តល់យុត្តិធម៌, សម្រេចបដិសេធ សាលក្រមរបស់តុលាការរាជធានីភ្នំពេញ និង ដោះលែង ពួកគាត់ឲ្យមានសេរីភាពឡើងវិញ។
សំណរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកានៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ចន្ទា ៖ ភា

×