Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋស្នើភ្លាម​ធ្វើ​ជូន​ភ្លែត! ពេលនេះ​លោក​បាន​​បញ្ជា​​​ជួស​ជុល​ផ្លូវ​១​ខ្សែ​បែក​ភក់​រាប់​ឆ្នាំ​នេះ ឲ្យ​ក្លាយ​ជា​ផ្លូវ​កៅស៊ូ​ហើយ

ដោយសារតែប្រជាពលរដ្ឋ បានត្អូញត្អែរប្រាប់ពីការលំបាក ក្នុងការធ្វើដំណើរ ព្រោះផ្លូវបែកភក់ និងជង្គុកធំៗរាប់ឆ្នាំ ពុំឃើញមានការសាងសង់សោះ ឯកឧត្តម ម៉ៅ ធនិន បានស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ផ្លូវចំនួន១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ក្នុងស្រុកបន្ទាយមាស ហើយក្រសួងក៏បានសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែរប្រវែង១៣ គីឡូម៉ែត្រ ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ដែលនឹងត្រូវក្រាលកៅស៊ូពីរជាន់ DBST (ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស) ខេត្តកំពត គឺបានរងការខូចខាតខ្លាំងជាយូរឆ្នាំមកហើយ ដោយមានជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយបើទោះជាពលរដ្ឋបានស្នើរសុំច្រើនលើកច្រើនសារកាលពីពេលកន្លមកយ៉ាងណា ក៏គ្មានអភិបាលស្រុក ឬ ចៅហ្វាយខេត្តកំពតមុនរូបណា អើពើជម្រុញឲ្យមានការជួសជុលបានល្អប្រសើរនោះឡើយ។

ជាមួយគ្នានេះផងដែរ ក៏សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ ធនិន និងព្រមទាំងរដ្ឋបាលខេត្តទាំងមូល ហើយក៏សង្ឃឹមថា ឯកឧត្តមនឹងបន្តកិច្ចខិតខំប្រឹងអភិវឌ្ឍផ្លូវជាច្រើនកន្លែងទៀត នៅក្នុងខេត្តនេះ ទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅស្រុកផ្សេង ដែលបានបង្ហោះរូបផ្លូវដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃនេះ ក៏កំពុងរងការខូចខាតខ្លាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×