Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសទោស អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និង សកម្មជនបរិស្ថាន ១៥ នាក់ ដាក់គុកម្នាក់ៗ ពី ២០ ខែ ទៅ ២ ឆ្នាំ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យភាពវឹកវរក្នុងសង្គមខ្មែរ!!!

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទចំនួន១៥នាក់ ដែលជាអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ, ជាសកម្មជនបក្ស និង ជា សកម្មជនបរិស្ថាន ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ២០ ខែ រហូតដល់២ ឆ្នាំ ជាបើពាក់ព័ន្ធនឹង បទល្មើស ការញុះញង់ឲ្យមានអសន្តិសុខដល់សង្គម និងប្រទេសជាតិ នៅក្នុងដែនដី នៃ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសាលក្រមរបស់តុលាការដែលមាសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី ០៦ក្រមលេខ ៣៥១៥”ន” ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ បានឲ្យដឹងថា ជនជាប់ចោទទាំង១៥ នាក់ ដដែសម្រេចផ្តន្ទាទោសលើនេះ មានឈ្មោះ ៖

ទី១. ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី២. ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។

ទី៣. ឈ្មោះ ឈឿន ដារ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី៥. ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី ៦. ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី ៧. ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី ៨. ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី ៩. ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
ទី ១០. ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។

ទី ១១. ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទី ១២. ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ទី ១៣. ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ទី ១៤. ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។

និង ទី១៥. ឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទជាប់ចោទពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×