Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្រុងសៀមរាប សម្រេចបាន ៨៣,៨៧% ក្នុងរយៈពេល១១ ខែ

spot_img

សៀមរាប ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដោយមានការចូល រួមពីសំណាក់ថ្នាក់ ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ ។

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះ ដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC) ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឲ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ព្រមទាំងការតភ្ជាប់ប្រព័ន្ធលូ ចាស់-ថ្មី ដើម្បីសម្រួលកុំឲ្យលិចទឹក និង អាចឲ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន ។ ម្យ៉ាងទៀត ក៏ជាការពិនិត្យមើលវឌ្ឍនភាពការងាររួម និង ផ្តល់គោលការណ៍ដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងជំរុញអង្គភាពសាងសង់ឱ្យអនុវត្តទៅតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ តាមស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការគ្រោងទុក ។

អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា វឌ្ឍនភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេល ជាង១១ខែមកនេះ សម្រេចបាន៨៣,៨៧% នៃទំហំការងារសរុប(២% លឿនជាងផែនការ) ហើយនឹងគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ជាគោលដៅមួយប្រែក្លាយក្រុងសៀមរាប ឲ្យប្រែក្លាយជាទីក្រុងដ៏ទំនើប វៃឆ្លាត ពោរពេញ ទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅឲ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើន ពិសេស សេដ្ឋកិច្ចប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ ស្រយាលផងដែរ ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លាន២១៦ពាន់៥៩៥ដុល្លារអាមេរិក ដោយក្នុង នោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ ក្នុងនោះមាន៖ ទី១.កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ទី២.កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ទី៣.កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ,ទី៤.អគ្គនាយកដ្ឋាន សាធារណការ ,ទី៥អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះ ទឹក កខ្វក់ , ទី៦. នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ,ទី៧.នាយកដ្ឋានជួសជុល និង ថែទាំផ្លូវថ្នល់ និង ទី៨.មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឲ្យបានទាន់ពេលវេលា ។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១,ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ ទីម៉ែត្រ ប្រវែងសរុប ៣១,៧៧០គីឡូម៉ែត្រ, ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួច អ៊ុតក្រាលបេតុងកៅស៊ូ (AC)ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ,៣) ផ្លូវជួសជុលដោយ ក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ, ៤) ផ្លូវស្ថាប នាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និង ការរៀបចំ ចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ ។ ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែង សរុប ២៤៨,៧២៤ គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ ។

ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹង ការរាំស្ទះដោយសាវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្មករ ក៏ដូចអ្នកអនុវត្តមានការលំបាក់ក្នុងការងារប្រតិបត្តិការ ទន្ទឹមនឹងនេះ ពេលវេលាសម្រាប់ការសាងសង់មានរយៈពេលខ្លីក្រុមការត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់មានការលំបាក់ក្នុងការងារសាងសង។ តែទោះជាយ៉ាងនេះក្តី ដោយមានស្មារតីយកចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជម្រុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ធ្វើឲ្យផ្លូវទាំង៣៨ខ្សែកំពុងបានបន្តការស្ថាបនា សម្រេចបានលឿនជាងផែនការកំណត់ និង សង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងទៅកាន់ក្រុមអ្នកជំនាញបច្ចេកទេស និងថ្នាក់ដឹកនាំ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាខណៈពេលដែលក្រសួងមានសម្ភារត្រួតពិនិត្យបច្ចេកទេសបច្ចេក វិទ្យាទំនើបមួយចំនួន ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស រឹងមាំគង់វង្សយូអង្វែង ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×