Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យភ្លើងប្រច័ណ្ឌ ប្តីអារ.ក ប្រពន្ធរួចអារ.ក ស.ម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅមុខក្លោងទ្វារវត្តអន្លង់រមៀត

spot_img

កណ្តាល ៖ ឃា.ត.កម្មប្តីកំណាចចាប់ប្រពន្ធរបស់ខ្លួនអារ.ក ស.ម្លាប់រួចបុរសជាប្តីខាងលើបានអារ.ក ស.ម្លាប់ខ្លួន បណ្តាលឲ្យស្លា.ប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខក្លោងទ្វារវត្តអន្លង់រមៀត ភូមិកំពង់ទួល ឃើញុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សពស្ត្រីខាងលើមានឈ្មោះគឹម ពៅ អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ (ត្រូវជាប្រពន្ធរបស់ឃា.ត.ករ) ចំណែកឃា.ត.ករជាប្តីមានឈ្មោះ ពេជ្រ វិចិត្ត អាយុ៤១ ឆ្នាំ មុខរបរមេជាងរោងចក្រកាត់ដេរ ស្នាក់នៅជាមួយគ្នា។

តាមប្រភព័ព័ត៍មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ពីនាក់ប្តីប្រពន្ធខាងលើនេះស្រឡាញ់គ្នា ល្អូកល្អើនណាស់ ពុំដែលឈ្លោះប្រកែកគ្នានោះទេ លុះនៅព្រឹកថ្ងៃកើតហេតុកូនប្រុសទាំងពីរនាក់ របស់គាត់បានរៀបចំស្លៀកពាក់ទៅរៀន ក៏ឃើញបុរសជាឪពុកយកកាំបិតអារ.ក ស្ត្រីជាម្តាយរបស់ខ្លួនពេលនោះ កូនប្រុសទី២បានចេញមកក្រៅផ្ទះស្រែកហៅអ្នកជិតខាង និងអ្នកដំណើរឲ្យជួយ តែហួសពេលបាត់ទៅហើយស្ត្រីជាម្តាយ បានស្លា.ប់នៅថ្លុ.កឈា.ម ចំណែកបុរសជាឪពុកបានអារ.កខ្លួនឯង ស្លា.ប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលអន្លង់រមៀត បានចុះទៅហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ និងបានរាយការណ៍បន្ត ទៅកាន់ការិយាល័យជំនាញកោសល្យវិច័យ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងគ្រូពេទ្យចុះទៅពិនិត្យសំណាក រកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំង២នាក់។
ដោយឡែកសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សពស្ត្រីជាប្រពន្ធត្រូវបានបុរសជាប្តីអារ.កស.ម្លាប់ រួចបុរសជាប្តីបានអារ.កស.ម្លាប់ខ្លួនឯង ពិតប្រាកដមែន ។
សពបុរសនិងស្ត្រីទាំង២នាក់ប្តីប្រពន្ធខាងលើនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×