Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២៦ខែតុលានេះ មានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗហើយ

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២៦ខែតុលានេះមានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាប និងកងអង្គរក្សសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៅតែបន្តធ្វើសកម្មភាពទប់ទំនប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ឲ្យបាននូវការបាក់ទំនប់ បង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលឯកឧត្តមដឹកនាំអាជ្ញាធរកម្លាំង មានសមត្ថកិច្ចទប់ទំនប់ការពារទឹកជំនន់ តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ខែតុលានេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ផងដែរថា គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺបានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាពទឹកមានស្ថានភាពនឹង ។ ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នៅតែសហការជាមួយនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលមានទាំងក្រសួងធនធានទឹក ក៏ដូចជាកងអង្គរក្សរបស់សម្ដេចតេជោហ៊ុនសែន នៅតែបន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់នាំឲ្យមានគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹក ដែលបានហក់ឡើងឡើងនេះ ប្រមាណជា១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារកុមារក្មេងតូចៗ នឹងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់ឲ្យបានគង់វង់ ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕រក្សាសិទ្ធិដោយ ៖​កូលាប

×