Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញលិខិតកោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌ នៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញលិខិតស្តីអំពីការកោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌ នៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយយោងតាមមាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា នៅក្នុងរយៈពេលកន្លង មកនេះ ជាពិសេសនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់បាន ខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលក្នុងនោះភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណីស្របតាមនីតិវិធីនៃច្បាប់ជាធរមាន។ ប៉ុន្តែ ទន្ទឹមនេះ ក្រសួងយុត្តិធម៌ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្ដាប់ចម្លើយមន្ត្រីនគរបាល ឬ ភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះរបស់តុលាការនៅក្នុង សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួន នៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី ច្បាប់ ដែលមានចែងក្នុងមាត្រា ៧៤ កថាខ័ណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ថា “ក្នុងនីតិវិធីនៃការ ស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ដែលបានចូលរួមក្នុងការស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សី” នៅឡើយ។

ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅ ក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមមាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតិវិធីដែលកំណត់ ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត, ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្តីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ ពិនិត្យ និងចាត់ចែងពង្រឹងការអនុវត្តនីតិវិធីស្របតាមខ្លឹមសារ នៃមាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×