Sunday, November 28, 2021

កិច្ចប្រជុំកំពូលរបស់អាស៊ានប្រព្រឹត្តឡើងដោយគ្មានវត្តមានចូលរួមរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា

កិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ានបានចាប់ផ្តើមដំណើរការឡើងដោយគ្មានតំណាងចូលរួមពីមេដឹកនាំយោធាមីយ៉ាន់ម៉ានោះទេ។

កិច្ចប្រជុំអាស៊ានប្រចាំឆ្នាំបានប្រព្រឹត្តិនិងរៀបចំឡើងដោយប្រទេសប្រ៊ុយនេកាលពីថ្ងៃអង្គារ ក្រោយសមាជិកទាំងអស់បានសម្រេចចិត្តថា មិនអញ្ជើញមេដឹកនាំយោធាលោក មីន អ៊ុងឡាំង ក្រោយរូបលោកមិនបានបំពេញកិច្ចព្រមព្រៀងសេចក្តីសម្រេចអំពីការរក្សាបាននូវសន្តិភាពក្នុងតំបន់។

ក្រុមយោធាកាលពីថ្ងៃចន្ទកន្លងទៅក៏បានធ្លាប់បាននិយាយថា ខ្លួននឹងយល់ព្រមនូវការបញ្ចូនអ្នកតំណាងជាន់ខ្ពស់ រឺក៏រដ្ឋមន្ត្រីឱ្យចូលរួមកិច្ចប្រជុំកំពូល ប៉ុន្តែខ្លួននឹងបដិសេធចំពោះការបញ្ចូនតំណាងជាន់ទាបឱ្យចូលរួមជាមេដឹកនាំអាស៊ាន។ ហើយជាក់ស្តែងការដកមេដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំគឺជាជំហានដ៏កម្រមួយរបស់សមាជិកអាស៊ានដែលមិនជ្រៀតជ្រែងកចូលបញ្ហាផ្ទៃក្នុងរបស់រដ្ឋជាសមាជិក និងការចូលរួមអ្នកសមាជិក។

មែនទែនទៅ ក្នុងការសម្រេចចិត្តដកមេដឹកនាំក្រុមយោធាមីយ៉ាន់ម៉ា អាស៊ានបានលើកឡើងអំពី ការបរាជ័យរបស់លោក មីន អ៊ុងឡាំងក្នុងការចាត់វិធានការដើម្បីបញ្ចប់បញ្ហាអរិភាព ដោយត្រូវផ្តួចផ្តើមការសន្ទនានិងអនុញ្ញាតឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ និងផ្តល់សិទ្ធិឱ្យបេសកជនពិសេសចូលពេញលេញនៅក្នុងប្រទេស។

ក្នុងនោះ មីយ៉ាន់ម៉ា​បាន​ទទូច​ថា ជម្លោះ​កំពុង​ត្រូវ​បាន​បង្ក​ឡើង​ដោយ “ភេរវករ” ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ស្រមោលរបស់មីយ៉ាន់ម៉ា ហើយបាន​និយាយ​ថា អាស៊ាន​មិន​បាន​គិតគូរ​លើ​រឿង​នោះ​ទេ។ ប្រភព៖ The Strait Times