Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា (ABC) បានគ្របដណ្តប់ ៩២ភាគរយ នៃតម្លៃជួញដូរចំនួន ៣៨១,៨៧ លានរៀលរបស់ទីផ្សារគោល

spot_img

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) បានកើនឡើង ១០០រៀលនៅថ្ងៃអង្គារម្សិលមិញនេះ​មកបិទនៅថ្លៃ ១៣.៤៦០រៀល ក្នុងមួយហ៊ុន។ ភាគហ៊ុនដែលមានកំណើនផ្សេងទៀត រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ផេសថិក(PEPC) ឌីប៊ីឌី (DBDE) ដែលបានកើនឡើងចន្លោះពី ១០ ទៅ២០រៀល ក្នុងមួយហ៊ុន។

ហ្រ្កេនធ្វីន (GTI) និង ភាគហ៊ុនអេស៊ីលីដា (ABC) វិញបានធ្លាក់ចុះ ៤០រៀល ដូចគ្នា មកត្រឹម ៤.២៤០រៀល និង ១១.១៨០រៀល។ អេស៊ីលីដា (ABC) បានគ្របដណ្តប់៩២ភាគរយ នៃតម្លៃជួញដូរចំនួន ៣៨១,៨៧ លានរៀលរបស់ទីផ្សារគោល ខណៈដែលតម្លៃជួញដូររបស់ទីផ្សារកំណើនមានចំនួន ត្រឹមតែ ៧.០៨ លានរៀលប៉ុណ្ណោះ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាធ្លាក់ចុះ ០,១១ភាគរយ មកត្រឹម ៤៩១,៦៥ពិន្ទុ៕

spot_img
×