Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីចងការប្រាក់ម្នាក់ ត្រូវកូនបំណុលយកជើងធា.ក់ចំពោះ បណ្ដាលចុករហូតដល់ស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ÷ ស្ត្រីវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថាជាអ្នកចងការប្រាក់ នៅក្នុងបុរីរុងរឿង បានឈ្លោះប្រកែកគ្នាជាមួយនឹងជនដៃដល់ ត្រូវជាប្អូនធ័រ ហើយក៏ជាកូនបំណុល បានឈ្លោះប្រកែងនិងប្រើហឹង្សា បណ្តាលឲ្យស្រ្តីជាកូនបំណុល យកជើងធាក់ចំពោះ២ជើង បណ្តាលឲ្យដេកចុករហូតដល់ស្លា.ប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២នឹង៤០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចបុរីរុងរឿងជាន់ទី៣ បន្ទប់លេខ១៩-3K ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះ អេង អៀង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរជាមេផ្ទះរស់នៅជាមួយនឹងប្ដី មានកូនប្រុសស្រីចំនួន២នាក់ បច្ចុប្បន្ន រស់នៅក្នុងបុរីរុងរឿងជាន់ទី៣ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពព័ត៌មានពីនារីម្នាក់ ជាអ្នកដែលរស់នៅជិតបន្ទប់កើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីជនដៃដល់ បានឡើងទៅលើផ្ទះរបស់ស្រ្តីរងគ្រោះ នៅជាន់ទី៣ ហើយក៍បានដើរចូលទៅក្នុងបន្ទប់លេខ១៩K-3 ស្រាប់តែមួយន្ទុះក្រោយមក ក៏ឮសូរមាត់ជជែកគ្នា ជាមួយនឹងជនរងគ្រោះ រួចបានវា.យប្រតាយប្រតប់គ្នា ពេញមុខបន្ទប់ម្ខាងទាញស្បែកជើង រីឯស្រ្តីជាជនបង្ក បានទៅទាញកៅអីប្រតាយប្រតប់គ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង បន្ទាប់មករូបគាត់ក៏បានរត់ទៅជួយចាប់យកកៅអីពីជនដៃដល់ចេញ ស្រាប់តែនារីជនដៃដល់ បានយកជើងធាក់ទៅលើស្រ្តីរងគ្រោះ ចំពោះ២ជើងបណ្តាលឲ្យដេករមួល នៅនិងលើក្រែរហូតដល់ស្លា.ប់ ចំណែកឯនារីជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុខាងលើ ប្ដីជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប រួចឱ្យសមត្ថកិច្ចចុះមកធ្វើកំណត់ហេតុ និងទំនាក់ទំនងទៅផ្នែកជំនាញកោសល្យវិច័យ ដើម្បីមកពិនិត្យទៅលើសព ក្រោយពិនិត្យរួចសពពិតជាស្លា.ប់ដោយជនដៃដល់ ធាក់ចំពោះ២ជើងពិតមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកនារីជនដៃដល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ឈានទៅរកចាប់ខ្លួន យកមកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×