Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ ជាដៃគូពាណិជ្ជកម្មលំដាប់ទី៤ និងជាប្រភពវិនិយោគលំដាប់ទី៥ នៅអាស៊ាន

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះ និងមានការចូលរួមពីសំណាក់ លោក មូន ចែអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ» , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ប្រមុខដឹកនាំប្រទេសអាស៊ាន និងកូរ៉េ បានអនុម័តទៅលើឯកសារមួយចំនួន រួមមាន ៖

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ និងអនុម័តលើរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ, អនុម័តសេចក្តីប្រកាសរួមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសមភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ ព្រមទាំងរបាយការណ៍ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

ក្នុងកិច្ចប្រជុំនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ាន-កូរ៉េ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បើទោះបីរងនូវវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែសាធារណរដ្ឋកូរ៉េ នៅតែជាដៃគូវិនិយោគ ពាណិជ្ជកម្មដ៏សំខាន់សម្រាប់អាស៊ាន។

ក្នុងឆ្នាំ២០២០កន្លងទៅនេះ សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី៤ ហើយជាប្រភពនៃការវិនិយោគលំដាប់ទី៥ នៅអាស៊ាន។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ១៥៤.,២ពាន់លានដុល្លារអាមេរិក និងទំហំវិនិយោគមានរហូតដល់ ៦,៨ពាន់លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×