Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ បានទៅបង់លុយផាកពិន័យ ខណៈឯកឧត្តមជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលកំពុងចុះអន្តរាគមន៍ ពិនិត្យស្ថានភាពទឹកជំនន់

spot_img

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦តុលាម្សិលម៉ិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ បន្ទាប់​ពី​មានការរិះគន់​ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ មិនពាក់​មួកសុវត្ថិភាព​ ពេល​បើកម៉ូតូ​នោះ​ នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២១​នេះ ឯកឧត្តម ឃួង​ ស្រេង​ បានចូលខ្លួនទៅ​បង់ការផាកពិន័យ​ចំពោះ​កំហុស​ឆ្គង​អចេតនា​នេះ​រួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមការពិត​ទៅ​ ពេលនោះ ឯកឧត្តមអភិបាល​រាជធានីភ្នំពេញ ក៏បាន​យកមួកសុវត្ថិភាពមកពាក់ដែរ​ ប៉ុន្តែ​ដោយកញ្ចក់ មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មើលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់​ ដើម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ លោក​អភិបាល​ ក៏បើកម៉ូតូទៅដោយមិនបានពាក់មួក​សុវត្ថិភាព​ ។ ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ លោក​ អភិបាល​ ទទួល​យកនូវមតិរិះគន់ដើម្បី​ស្ថាបនា​ ទើបនៅព្រឹកថ្ងៃទី២៧តុលានេះ ឯកឧត្តមអភិបាល​ក៏ចូលខ្លួនទៅ​អោយ​មន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យទៅតាមច្បាប់ សូមបងប្អូន​មេត្តា​យោគយល់​ចំពោះ​កំហុស​អចេតនា​នេះ​ផង​ ។

ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរនិងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះ ប្រជាពលរដ្ឋ ខណៈពេលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×