Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Keisuke Honda ថា យើងត្រូវកែតម្រូវការលេងជាច្រើនទៀត ដើម្បីប្រជែងជាមួយក្រុមកម្រិតស្មើជប៉ុន នាស៊ីហ្គេម ឆ្នាំ២០២៣

spot_img

CAMSOC-ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ត្រូវការកែតម្រូវការលេងរបស់កូនក្រុមជាច្រើនទៀត ដើម្បីត្រៀមប្រកួតជាមួយក្រុមកម្រិតស្មើជប៉ុន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការគូសបញ្ជាក់របស់ខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ បន្ទាប់ពីក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅប្រទេសជប៉ុន ពិសេសក្រោយចាញ់ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដោយលទ្ធផល ៤-០ កាលពីម្សិលមិញ។

បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា របូត ៤គ្រាប់ ក្រោមថ្វីជើងក្រុមជម្រើសជាតិយុវជន នៃប្រទេសកំណើតរបស់ខ្លួន លោក Honda បានបញ្ជាក់ថា វាយមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ ដ្បិតកូនក្រុមរបស់ខ្លួនបានបង្ហាញទៅពួកគេ(ជប៉ុន)ពីការលេងល្អខ្លះ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺលោកបានជំរុញឲ្យកូនក្រុមខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសត្រូវចេះស្រេកឃ្លាននូវភាពរីកចម្រើន ៣ចំណុច ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។

Honda និយាយថា «ប៉ុន្ដែពួកយើងត្រូវកែតម្រូវការលេងរបស់យើងជាច្រើនទៀត ។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣ ។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ ។ ដូច្នេះយើងមិនមានពេលច្រើនទេ ។ ទាំងផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ ។ តោះ! ធ្វើវាទាំងអស់គ្នាពួកយើង»។

គួរដឹងថា ក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup 2022 ដោយឈរលេខ២ និងមាន ៣ពិន្ទុបណ្ដោះអាសន្ន ស្មើជប៉ុន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ (ឈ្នះ U23 ហុងកុង ៤-២) និងចាញ់ ១ (ចាញ់ U23 ជប៉ុន ៤-០) ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល រវាងជប៉ុន និងហុងកុង នាថ្ងៃទី២៨ ខែតុលា និងលទ្ធផលពូលផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×