Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវីរបស់ជនជាប់ចោទ សួង នាគព័ន្ធសុំឲ្យតុលាការឧទ្ធរណ៍ ទម្លាក់បទចោទប្រកាន់កូនក្តីពីបទ« ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ កំបាងមុខលើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ ដែលកូនសិស្ស របស់សព លោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសញុះញង់ និង អំពើអុជអាល ឲ្យមានការយល់ច្រឡំ ឬ ប្រឆាំងនឹងអាជ្ញាធម៌មានសមត្ថកិច្ច និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាប់ពាក់ព័ន្ធនឹងអំពើឃា.ត.កម្មទៅ លើលោកបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦ នៅក្នុងរាជធានីភ្នំពេញ។

លោកសេង ស៊ីវុត្ថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ សួង នាគព័ន្ធ ( រត់គេចខ្លួន) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ខែ ធ្នូ ឆ្នាំ ២០១៩ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ«« ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញតិ្តមាត្រា៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានថ្លែងថា ក៏ប៉ុន្តែជនជាប់ចោទ តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ និង សុំទម្លាក់បទចោទប្រកាន់។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ក៏ប៉ុន្តែ ក្រោយមកត្រូវបានដោះលែង ឲ្យស្ថិតនៅក្រៅឃុំ ជាបណ្តោះ បន្ទាប់ពីគាត់ត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ ជាច្រើនខែនោះមក។

នាពេលសវនាការ លោកមេធាវីសំ សុគង់ ជាមេធាវីការក្តីឲ្យជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធបានថ្លែងប្រាប់អង្គសវនាការថា បច្ចុប្បន្ននេះ កូនក្តីរបស់លោក បានកំពុងតែរស់នៅក្នុងប្រទេសស្វីស។

លោកមេធាវី សុគង់បានថ្លែងថា មូលហេតុ ដែលកូនក្តីប្តឹងជំទាស់នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញនោះ គឺ ដោយសារតែកូនក្តីយល់ឃើញថា សេចក្តីរបស់តុលាការនោះ មិនត្រឹមត្រូវ ឬ មានយុតិ្តធម៌សម្រាប់រូបគាត់ ពីព្រោះគាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ឬ ការផ្តន្ទាទោសគាត់នោះឡើយ។

លោកមេធាវីសុគង់ បានបន្ថែមថា ម្យ៉ាងវិញ ខ្លឹមសារ នៃ បដា ឬ ខិត្តប័ណ្ណ ដែល សួង នាគព័ន្ធ បានចែកចាយ ឬ បានថ្លាថ្លែងនៅពេល ប្រារព្ធខួប៣ឆ្នាំ នៃ ការបា.ញ់ស.ម្លាប់ លោកបណ្ឌិត កែម ឡី នៅពេលនោះ ( ថ្ងៃ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៩) ដូចជាពាក្យថា« សូមបញ្ឈប់ការស.ម្លាប់មនុស្សនៅក្រៅប្រព័ន្ធច្បាប់» ឬ «សូមអោយរាជរដ្ឋាភិបាល ស្វែងរក ឃាតករពិតដែលបាន សម្លាប់លោកបណ្ឌិត កែម ឡី» នោះ គឺ ជាការបញ្ចេញមតិ ឬ ជាសំណួមរបស់គាត់ និង ជាសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលត្រូវបានធានា និង ការពារដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និង ច្បាប់អន្តរជាតិផងដែរ។

ហើយខ្លឹមទាំងនោះ មិនមានចេតនា ញុះញង់ ឬ បំផុសបំផុល មហាជនឲ្យមានការរើសអើស ឬប្រឆាំងនឹងអាជ្ញាធម៌ មានសមត្ថកិច្ចឬ រាជរដ្ឋាភិបាលនោះឡើយ។

លោកមេធាវីសុគង់ បានសំណូមពរដល់ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេត្តាទម្លាក់បទចោទប្រកាន់កូនក្តីពីបទ« ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង ប្រគល់ម៉ូតូ ចំនួនមួយគ្រឿង ដែលត្រូវបានដកហូត ពីកូនក្តី នៅពេលឃាត់ខ្លួននោះ ប្រគល់ឲ្យកូនក្តីវិញ ពីព្រោះ ម៉ូតូនោះ មិនពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសលាលដីកាលើ សំណុំរឿងនេះ នៅដើមខែ វិច្ឆិកា ឆ្នាំ ២០២១នេះ៕ រក្សាសិទ្ធិដោយ ៖ ច័ន្ទា ភា

spot_img
×