តាកែវ៖ បន្ទាប់ពីទទួលបានការតែងតាំងជាមេបញ្ជាការវរៈការពារព្រំដែនគោកលេខ៦០៣ អស់រយៈពេលជិត៥ឆ្នាំមកនេះ លោក កែវ សឿន ត្រូវបានកូនចៅក្រោមឱវាទលួចនាំគ្នានិយាយខ្សឹបៗ ហើយរិះគន់ទៅលើមេបញ្ជាការូបនោះ ថាឡើងកាន់ជា
មេបញ្ជាការ ជំនួសលោក មេបញ្ជាការចាស់ អស់ជិត៥ឆ្នាំមកនេះ ឃើញថា នៅក្នុងបន្ទាយ គ្មានការអភិវឌ្ឍន៏អ្វីទាល់តែសោះ ផ្ទុយទៅវិញកន្លែងដែលធ្លាប់តែស្អាត បែបជាក្លាយទៅជាបន្ទាយដ៏ចាស់ គ្មានសោភ័ណភាព និងសំណង់បាក់បែកសម្រាប់កូនចៅស្នាក់នៅទៅវិញ ។
កូនចៅក្រោមឳវាទដែលជាមន្ត្រីនគរបាលវរៈការពារព្រំដែន៦០៣នោះបាននាំគ្នានិយាយទៀតថា បើសិនជាអ្នកទាំងអស់គ្នាបានមើលទៅលើបន្ទាយដែលឈរជើងបច្ចុប្បន្ននេះ និងធ្វើការប្រៀបធៀបជាមួយនិងមេបញ្ជាការចាស់ដែលលោកតែងតែកសាង និងកែលំអក្នុងបន្ទាយអោយបានស្អាត និងធ្វើកូនចៅគោរពនិងស្រឡាញ់នោះ មនុស្សមួយចំនួនអាចនិងវាយតម្លៃដឹងថា មេបញ្ជាការបច្ចុប្បន្នរូបនោះជាមនុស្សដែលមានស្មារតីទទួលខុសត្រូវលើកូនចៅរបៀបម៉េចដែរ និងការគ្រប់គ្រងរបស់គាត់យ៉ាងម៉េច បើបន្ទាយធ្លុះធ្លាយអស់ បន្ទប់ទឹកគ្មានអនាម័យ និងគ្មានការកែលំអនៅក្នុងបន្ទាយទាល់តែសោះនោះ ៕ តាកែវ